(បាគូ)៖ ស្វីស បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៣ ប្រចាំពូល A នាំយុទ្ធនាការ Euro 2020 នៅពេលយកឈ្នះតួកគី ៣-១ ក្នុងការប្រកួតចុងក្រោយដែលទើបបញ្ចប់ការប្រកួតមុននេះ។

កីឡាករ Haris Seferovic រកបាន ១គ្រាប់ និងមិត្តរួមក្រុម Xherdan Shaqiri រកបាន ២គ្រាប់ នៅពេលដែល Irfan Kahveci រកបាន ១គ្រាប់ឲ្យជម្រើសជាតិតួកគីមុនត្រឡប់ទៅផ្ទះវិញ ពីការលេង ៣ប្រកួតចាញ់ទាំងអស់ និងស៊ុតចូលគេបានតែ ១គ្រាប់ប៉ុណ្ណោះ ក្រៅពីរបូតវិញ ៩គ្រាប់។

នៅពេលនេះ ស្វីសនៅចាំអ៊ុតពីក្រុមលេខ៣ ល្អបំផុតចំនួន ៤ក្រុមដើម្បីទទួលបានកៅអី១ ឡើងទៅបង្រ្គប់កៅអីវគ្គ ១៦ក្រុមចុងក្រោយ ដ្បិតអ៉ីតាលី និងវ៉េលឡើងទៅដោយស្វ័យប្រវត្តិហើយនោះពីការបញ្ចប់តំណែងកំពូលតារាង និងលេខ២ ប្រចាំពូល A៕