(ភ្នំពេញ)៖ ក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំងរេដអាន នៅថ្ងៃអាទិត្យ ទី២០ ខែមិថុនា ឆ្នាំ២០២១ បានប្រគល់រង្វាន់ ម៉ូតូ ZoomerX ០២គ្រឿងបន្ថែមទៀត ដល់មានសំណាងពីក្រវិលកំប៉ុងភេសជ្ជៈប៉ូវកម្លាំងរេដអាន។

អ្នកមានសំណាងឈ្នះរង្វាន់ម៉ូតូ ZoomerX ទាំងពីរនាក់ រួមមាន៖

* អ្នកឈ្នះម៉ូតូទី១៖ ឈ្មោះ ឈាន ឡៃហៀក ភេទស្រី អាយុ៣៦ឆ្នាំ មុខរបរលក់ត្រីនៅផ្សារស្ទោង រស់នៅឃុំសំព្រោជ ស្រុកស្ទោង ខេត្តកំពង់ធំ។ អ្នកឈ្នះរង្វាន់ម៉ូតូខាងលើ បានរៀបរាប់ប្រាប់ថា ជាទម្លាប់គាត់តែងតែហូបរេដអានពេលគាត់ត្រឡប់ពីលក់ត្រីវិញអស់កម្លាំង។ តែថ្ងៃត្រូវរង្វាន់ម៉ូតូនោះគឺគាត់មិនបានទៅលក់ដូរទេ ដោយផ្សារត្រូវបានផ្អាកបណ្តោះអាសន្ន គាត់ក៏ទិញរេដអានហូបដូចសព្វដង ស្រាប់តែត្រូវរង្វាន់ម៉ូតូតែម្តង។

* អ្នកឈ្នះម៉ូតូទី២៖ ឈ្មោះ ឈី ស្រីង៉ា ភេទស្រី អាយុ២២ឆ្នាំ មានមុខរបរជាកសិករ រស់នៅសង្កាត់កូនគ្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ។ ប្អូនស្រីង៉ា បានរៀបរាប់ប្រាប់ថាថ្ងៃនោះពេលធ្វើដំណើរទៅចម្ការដំឡូងប្អូនបានទិញរេដអាន០១កំប៉ុងមកហូប តែពេលគាស់មកក៏ត្រូវរង្វាន់០១កំប៉ុងទៀត រួចក៏ដូររង្វាន់ជាមួយអ្នកលក់ហើយយកទៅចម្ការ ពេលប្អូនគាស់ហូបនៅចម្ការក៏ស្រាប់តែត្រូវរង្វាន់ម៉ូតូ ប្អូនអរយ៉ាងខ្លាំងក៏ទូរស័ព្ទទៅប្រាប់អ្នកលក់ ហើយអ្នកលក់បានទៅមើលរហូតដល់ចម្ការផ្អើលគេឯងពេញតែម្តង។

ចំណែកឯអ្នកលក់រេដអានឱ្យអ្នកឈ្នះរង្វាន់ម៉ូតូ ZoomerX ទាំង០២នាក់ខាងលើ ក៏ទទួលបានកាដូលើកទឹក ចិត្តជាភេសជ្ជៈប៉ូវកម្លាំងរេដអានម្នាក់ៗចំនួន៥០កេសផងដែរ នោះគឺ មានឈ្មោះ ស៊ឹម ជឹមជាអ្នកលក់ ភេសជ្ជៈនៅភូមិពភ្លូក និង ប្អូន ស្រី ឡាត់ ជាអ្នកលក់ភេសជ្ជៈនៅភូមិបាក់នឹម សង្កាត់កូនគ្រៀល។

តំណាងក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំងស្រមោចក្រហម រេដអាន លោក រចនា បានសម្តែងការអបអរដល់អ្នកឈ្នះរង្វាន់នៅពេលនេះ ហើយបន្ថែមថា នេះជាសំណាងពិតៗដែលមាននៅក្រោមក្រវិលកំប៉ុងរេដអានស្រាប់។ ជាក់ស្តែងយើងរកឃើញអ្នកឈ្នះរង្វាន់ម៉ូតូពីរេដអានជាបន្តបន្ទាប់ ហើយនៅឃុំស្រុកខ្លះមានអ្នកឈ្នះរង្វាន់ជាច្រើននាក់ទៀតផង។ លោកក៏បានថ្លែងអំណរគុណដល់អតិថិជនទាំងអស់ដែលតែងតែគាំទ្រភេសជ្ជៈប៉ូវកម្លាំងរេដអាន និង ជូនពរឱ្យអតិថិជនរេដអានមានសំណាងត្រូវរង្វាន់ធំគ្រប់ៗគ្នា។

ភេសជ្ជៈប៉ូវកម្លាំងរេដអាន មានរង្វាន់ជាច្រើននៅក្រោមក្រវិលកំប៉ុងស្រាប់ ពិសេសរង្វាន់ជាប្រាក់រៀល និង រង្វាន់ម៉ូតូ ZoomerX ដ៏ច្រើនសន្ធឹកសន្ធាប់៕