(អេចាក)៖ ម៉ាសេដូនី (ម៉ាសេដ្វាន) ត្រូវប៉ះហូឡង់នាម៉ោង ១១៖០០នាទីយប់ (ម៉ោងនៅកម្ពុជា) ថ្ងៃចន្ទ ទី២១ ខែមិថុនា ឆ្នាំ២០២១ ពីការប្រកួតសន្សំពិន្ទុលើកទី៣ ចុងក្រោយប្រចាំពូល C នៃព្រឹត្តិការណ៍ Euro 2020 ដែលនឹងធ្វើឡើងនៅកីឡដ្ឋាន Johan Cruijff Arena ស្ថិតក្នុងទីក្រុង Ajax ប្រទេសហូឡង់។

ម៉ាសេដូនី ធ្លាប់ជួបហូឡង់ ៤ដង ក្នុងនោះចាញ់ហូឡង់ ២ដង និងស្មើ ២ដងរួមមាន៖
១៖ ឆ្នាំ២០០៤ ស្មើហូឡង់ ២ទល់២ ក្នុងការប្រកួត World Cup
២៖ ឆ្នាំ២០០៥ ស្មើហូឡង់ ០ទល់០ ក្នុងការប្រកួត World Cup
៣៖ ឆ្នាំ២០០៨ ចាញ់ហូឡង់ ១ទល់២ ក្នុងការប្រកួត World Cup
៤៖ ឆ្នាំ២០០៩ ចាញ់ហូឡង់ ៤ទល់០ ក្នុងការប្រកួត World Cup។

រាត្រីនេះជាការប្រកួតបង្រ្គប់កិច្ខសម្រាប់ហូឡង់ ដ្បិតពួកគេបានកក់កៅអីទៅវគ្គ ១៦ក្រុមនៃ Euro 2020 រួចទៅហើយ ក្រោយឈ្នះ ២ប្រកួតជាប់គ្នា គ្រាដែលគូប្រជែងម៉ាសេដូនី ឈរនៅបាតតារាងគ្មានពិន្ទុរាប់ឡើយ និងជំពាក់គេ ៣គ្រាប់ទៀតផង៕