(សេអ៊ូល)៖ កម្មករបម្រើការងារនៅក្នុងក្រុមហ៊ុន Samsung Display ដែលជាបុត្រសម្ព័ន្ធរបស់ Samsung បាននាំគ្នា ធ្វើ កូដកម្ម ដែលវាបានបង្កើតជាប្រវត្តិដំបូងបំផុតសម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យារបស់កូរ៉េខាងត្បូងមួយនេះ។ នេះបើយោងតាម ការចេញផ្សាយរបស់សារព័ត៌មាន SAM Mobile នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១។

យោងតាមប្រភពខាងលើបានឱ្យដឹងថា តំណាងសហជីពប្រហែល ៤០រូប បាននាំគ្នាធ្វើកូដកម្ម ក្នុងរោងចក្រ Samsung Display ក្នុងតំបន់ Asan ភាគខាងត្បូងនៃខេត្ត Chungcheong ប្រទេសកូរ៉េខាតត្បូង បន្ទាប់ពីពួកគេបានចរចាស្នើសុំដំឡើងប្រាក់ឈ្នួល តែមិន បាន សម្រេច។

បើតាមការបញ្ជាក់ សហជីពរបស់ Samsung Display មានសមាជីកប្រមាណជា ២៤០០នាក់ ដោយក្នុងនោះពួកគេ បាន ចរចាជាមួយនឹងតំណាងក្រុមហ៊ុនកាលពីខែមុន ប៉ុន្តែការចរចាគ្មានលទ្ធភាពល្អ ដូច្នេះហើយទើបពួកគេសម្រេចចិត្តនាំគ្នា ធ្វើ កូដកម្មតែម្ដងទៅ ដោយពួកគេស្នើសុំដំឡើងប្រាក់ខែ ៦.៨ភាគរយនៃប្រាក់ខែគោល ប៉ុន្តែខាងក្រុមហ៊ុនយល់ព្រមដំឡើង ឱ្យ ត្រឹមតែ ៤.៥ភាគរយប៉ុណ្ណោះ។

តំណាងក្រុមហ៊ុនបានប ញ្ជាក់ថា ពួកគេនឹងដោះស្រាយបញ្ហានេះដោយសន្តិវិធីបំផុត ខណៈដែលក្រុមអ្នកឃ្លាំងមើលបាន លើកឡើងថា Samsung Display អាចនឹងជួបបញ្ហាបើសិនជាការធ្វើកូដកម្មអូសបន្លាយច្រើនថ្ងៃ៕