(ប៊ូការ៉េស្ត)៖ អ៊ុយក្រែន ត្រូវការត្រឹមស្មើប៉ុណ្ណោះពេលប៉ះអូទ្រីសយប់នេះនៅទឹកដីប្រទេសរ៉ូម៉ានី ដើម្បីមាន ៤ពិន្ទុបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ២ ប្រចាំពូល C ក្នុងនាមជាក្រុមដែលកំពុងតាមក្រោយហូឡង់ស្រាប់។

ជំនួបរវាងអ៊ុយក្រែន និងអូទ្រីស នឹងធ្វើឡើងនាម៉ោង ១១៖០០នាទីយប់ (ម៉ោងនៅកម្ពុជា) ថ្ងៃចន្ទ ទី២១ ខែមិថុនា ឆ្នាំ២០២១ ពីការប្រកួតសន្សំពិន្ទុប្រចាំពូល C នៃព្រឹត្តិការណ៍ Euro 2020 នៅឯកីឡដ្ឋាន Arena Nationala ស្ថិតក្នុងទីក្រុង Bucharest ប្រទេសរ៉ូម៉ានី។

អ៊ុយក្រែន ធ្លាប់ជួបអូទ្រីស ២ដងគត់ ក្នុងនោះដែរធ្លាប់ឈ្នះ និងចាញ់ ១ដងដូចគ្នាមានដូចជា
១៖ ឆ្នាំ២០១១ អ៊ុយក្រែន ឈ្នះអូទ្រីស ២ទល់១ ក្នុងការប្រកួតមិត្តភាព
២៖ ឆ្នាំ២០១២ អ៊ុយក្រែន បានចាញ់អូទ្រីស ២ទល់៣ ក្នុងការប្រកួតមិត្តភាព៕