(ភ្នំពេញ)៖ ភាសាអង់គ្លេស ជាភាសាមួយយ៉ាងសំខាន់បំផុត និងនាំមុខក្នុងការប្រើប្រាស់ក្នុងកិច្ចការងារជំនួញ នយោបាយ កាទូត ឬការងារទំនាក់ទំនងជាទូទៅ ហើយភាសាអង់គ្លេស ក៏ស្ទើរតែគេអាចនិយាយបានថា ជាភាសាដែលកំណត់ជោគវាសនា នៃមនុស្សម្នាក់ៗ ក្នុងសម័យកាលបច្ចុប្បន្ន និងទៅអនាគតដ៏យូរតទៅទៀត។

ហេតុនេះហើយ បានជាអាណាព្យាបាល ក៏ដូចជាមាតាបិតាច្រើនណាស់ ដែលតែងតែខិតខំខ្លាំងណាស់ ក្នុងការសម្រិតសម្រាំង ជ្រើសរើសសាលាល្អៗសម្រាប់កូនៗ។

វាជារឿងមិនចម្លែកទេដែលយើងឃើញ ឬលឺជនជាតិបរទេសដើមកំណើត និយាយភាសាអង់គ្លេសបានល្អ ប៉ុន្តែអ្វីដែលយើងកម្រឃើញ គឺជនជាតិផ្សេង ដែលនិយាយភាសាអង់គ្លេសបានល្អឥតខ្ចោះ តាំងពីការបញ្ចេញសំឡេង របៀបនិយាយ ក៏ដូចជាការប្រើប្រាស់វេយ្យាករណ៍ល្អត្រឹមត្រូវឥតខ្ចោះ។

ដូចនេះចង់ដឹងថា តើកុមារី Rin Daliza (Bless) សិស្សថ្នាក់ទី១០ នៃសាលា AFIS និយាយបានល្អប៉ុណ្ណា សូមស្តាប់វីដេអូខាងក្រោម៖ (ចុចទីនេះ)