(ភ្នំពេញ)៖ Miss Pantene Cambodia 2021 មានស្ត្រីចូលរួមប្រកួតមកពីជុំវិញប្រទេសកម្ពុជា ដែលបានឆ្លងកាត់ការប្រកួតជាច្រើនវគ្គ ឥឡូវនេះ បានរកឃើញបេក្ខជន ដែលស័ក្តិសមនឹងទទួលបានជើងឯក គឺកញ្ញា គីមវូ ចន្ធូ ជាអ្នកឈ្នះជើងឯកក្នុងចំណោមបេក្ខនារីចំនួន ១១៦នាក់ ដែលមកពី២៥ រាជធានី-ខេត្ដ។

Miss Pantene Cambodia 2021 កញ្ញា គីមវូ ចន្ធូ ជាសិស្សមកពីខេត្តកណ្តាល។ កញ្ញាទទួលបានការគាំទ្រច្រើនជាងគេ តាមរយៈការបោះឆ្នោត Online ជាមួយនឹង Story របស់កញ្ញាដែលនិយាយពី ភាពរឹងមាំ និងអាចធូរស្បើយបានលឿនបន្ទាប់ពីជួបប្រទះនឹងឧបសគ្គ។

ចំពោះកញ្ញា ចន្ធូ បានយល់ឃើញថា «ភាពស្រស់ស្អាតមិនសំដៅទៅលើរូបរាងខាងក្រៅឡើយ ប៉ុន្តែអ្វីដែលយើងមានពីខាងក្នុងទើបសំខាន់។ ភាពរឹងមាំរបស់កញ្ញាជួយឱ្យកញ្ញាយកឈ្នះឧបសគ្គ»។

ប៉ង់តែន ជាមួយនឹងប្រូវីតាមីនពិសេស (Pro-V) ជួយធ្វើឱ្យសក់រឹងមាំចាប់ពីគល់សក់ ដើម្បីឱ្យសក់មានសុខភាពល្អនិងរឹងមាំ។ ដូច្នេះ អ្នកអាចរីករាយជាមួយនឹងភាពស្រស់ស្អាតរបស់អ្នក ពីព្រោះភាពរឹងមាំ គឺជាភាពស្រស់ស្អាតរបស់អ្នក៕
សម្រាប់ព័ត៌មានបន្ថែមសូមតាមដាន Facebook Page: Pantene Cambodia