(សាន់ភេធើបឺហ្គ)៖ ហ្វាំងឡង់ ប៉ះប៊ែលហ្សិក នាម៉ោង ០២៖០០នាទីយប់ (ម៉ោងនៅកម្ពុជា) ឈានចូលថ្ងៃអង្គារ ទី២២ ខែមិថុនា ឆ្នាំ២០២១ ជាការប្រកួតសន្សំពិន្ទុលើកទី៣ ចុងក្រោយប្រចាំពូល B នៃព្រឹត្តិការណ៍ Euro 2020 ដែលនឹងធ្វើឡើងនៅកីឡដ្ឋាន Saint Petersburg ស្ថិតក្នុងទីក្រុង Saint Petersburg ប្រទេសរុស្ស៊ី។

ប៊ែលហ្សិកធ្លាប់ជួបហ្វាំងឡង់ ១១ដង ក្នុងនោះឈ្នះហ្វាំងឡង់ ៣ដង ចាញ់៤ដង និងស្មើ៤ដង រួមមាន៖

១៖ ឆ្នាំ១៩៥៣ (ឧសភា) ឈ្នះហ្វាំងឡង់ ២ទល់៤ ក្នុងការប្រកួត World Cup
២៖ ឆ្នាំ១៩៥៣ (កញ្ញា) ស្មើហ្វាំងឡង់ ២ទល់២ ក្នុងការប្រកួត World Cup
៣៖ ឆ្នាំ១៩៦៨ (មិថុនា) ឈ្នះហ្វាំងឡ់ង ១ទល់២ ក្នុងការប្រកួត World Cup
៤៖ ឆ្នាំ១៩៦៨ (តុលា) ឈ្នះហ្វាំងឡង់ ៦ទល់១ ក្នុងការប្រកួត World Cup
៥៖ ឆ្នាំ១៩៩៩ ចាញ់ហ្វាំងឡង់ ៣ទល់៤ ក្នុងការប្រកួតមិត្តភាព

៦៖ ឆ្នាំ២០០១ ចាញ់ហ្វាំងឡង់ ៤ទល់១ ក្នុងការប្រកួតមិត្តភាព
៧៖ ឆ្នាំ២០០៧ (មិថុនា) ចាញ់ហ្វាំងឡង់ ២ទល់០ ក្នុងការប្រកួត Euro
៨៖ ឆ្នាំ២០០៧ (តុលា) ស្មើហ្វាំងឡង់ ០ទល់០ ក្នុងការប្រកួត Euro
៩៖ ឆ្នាំ២០១០ ចាញ់ហ្វាំងឡង់ ១ទល់០ ក្នុងការប្រកួតមិត្តភាព
១០៖ ឆ្នាំ២០១១ ស្មើហ្វាំងឡង់ ១ទល់១ ក្នុងការប្រកួតមិត្តភាព
១១៖ ឆ្នាំ២០១៦ ស្មើហ្វាំងឡង់ ១ទល់១ ក្នុងការប្រកួតមិត្តភាព ៕