(កូប៉ិនហេហ្កិន)៖ រុស្ស៊ី ត្រូវប៉ះដាណឺម៉ាក នាម៉ោង ០២៖០០នាទីយប់ (ម៉ោងនៅកម្ពុជា) ឈានចូលព្រឹកថ្ងៃអង្គារ ទី២២ ខែមិថុនា ឆ្នាំ២០២១ ជាការប្រកួតសន្សំពិន្ទុលើកទី៣ ចុងក្រោយគេប្រចាំពូល B នៃព្រឹត្តិការណ៍ Euro 2020 ដែលនឹងធ្វើឡើងនៅកីឡដ្ឋាន Parken Park ស្វិតក្នុងទីក្រុង Copenhagen ប្រទេសដាណឺម៉ាក។

រុស្ស៉ីធ្លាប់ជួបដាណឺម៉ាក់តែម្តងគត់ កាលពីថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០១២ ដោយចាញ់ក្នុងលទ្ធផល ០ទល់២ ដែលជាការប្រកួតមិត្តភាព៕