(អាំស្ទើដាំ)៖ ក្រុមបាល់ទាត់ជម្រើសជាតិទឹកក្រូចហូឡង់ រកបានជ័យជម្នះ ៣ប្រកួតជាប់ៗគ្នានៅ Euro 2020 តាមរយៈបំបាក់គូប្រជែងម៉ាសេដូនី ៣-០ នៅថ្ងៃប្រកួតចុងក្រោយប្រចាំពូល C នៅរាត្រីថ្ងៃចន្ទ ទី២១ ខែមិថុនា ឆ្នាំ២០២១។

ជ័យជម្នះនេះដែរ បានធ្វើឲ្យហូឡង់រកបាន ៩ពិន្ទុពេញពី ៣ប្រកួតប្រចាំពូល C នៅពេលយកឈ្នះអ៊ុយក្រែន ៣-២ នៅថ្ងៃបើកឆាក និងបន្តយកឈ្នះអូទ្រីស ២-០ ក្នុងប្រកួតទី២ មុនបន្តបំបាក់ម៉ាសេដូនី ក្នុងលទ្ធផល ៣-០ នៅកីឡដ្ឋានដែលស្ថិតក្នុងទីក្រុង Ajax ប្រទេសហូឡង់៕