(រ៉ូម៉ានី)៖ អូទ្រីស បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ២ ប្រចាំពូល C ក្នុងយុទ្ធនាការជើងឯកអឺរ៉ុប UEFA Euro 2020 នៅពេលយកឈ្នះគូប្រជែងអ៊ុយក្រែនក្នុងលទ្ធផល ១-០ នៅថ្ងៃប្រកួតចុងក្រោយរបស់ពួកគេដែលត្រូវបានធ្វើឡើងនៅប្រទេសរ៉ូម៉ានី។

នេះជាជ័យជម្នះលើកទី២ ក្នុងចំណោម ៣ប្រកួតសន្សំពិន្ទុប្រចាំពូល C នៅពេលយកឈ្នះម៉ាសេដូនី ៣-១ នៅថ្ងៃបើកឆាក និងប្រកួតទី២ ចាញ់ហូឡង់ ២-០ មុនមកឈ្នះអ៊ុយក្រែនដែលឈរនៅលេខ៣ ក្នុងលទ្ធផល ១-០ ទទួលបានកៅអី១ ដើម្បីទៅលេងវគ្គចាញ់-ធ្លាក់ជាបន្តទៀតជាមួយហូឡង់ ដ្បិតអ៊ុយក្រែននៅចាំអ៊ុតក្រុមលេខ៣ ល្អក្នុងចំណោមទាំង ៦ពូលទៀតដែរ៕