(មេនឆេស្ទើ)៖ Manchester City ដែលជាជើងឯក Premier League រដូវកាលមុន ពេលនេះមានបំណងយកកីឡាករខ្សែប្រយុទ្ធ Harry Kane របស់ក្លិប Spurs ទៅចូលរួមក្រុមជាមួយពួកគេ មុនរដូវកាលថ្មីឆ្នាំ២០២១-២០២២ ចាប់ផ្តើមនាខែសីហាខាងមុខ។

Harry Kane ដែលបានកំពុងចូលរួមជាមួយតោកំណាចអង់គ្លេស ក្នុងយុទ្ធនាការ Euro 2020 នោះ ពុំទាន់រកបាន ១គ្រាប់នោះទេ ក្នុងចំណោម ២ប្រកួតរបស់គេពីក្នុងពូល D ដោយបានឈ្នះ១ និងស្មើ១ មិនដែលចាញ់។
ដូចនោះដែរ Man City បានកំពុងចាប់ផ្តើមជំហានដំបូងក្នុងការចូលចែចូវប្រធានក្រុមអង់គ្លេស និងហ៊ានឲ្យតម្លៃខ្លួន ១០០លានផោនផងដែរ។

Kane ជាខ្សែប្រយុទ្ធស្ថិតក្នុងជម្រើសទី២ របស់អ្នកចាត់ការទូទៅ Pep Guardiola ដែលព្យាយាមទិញ Erling Haaland របស់ក្លិប Borussia Dortmund របស់អាល្លឺម៉ង់ដែលពុំទាន់បានសម្រេចនោះទេ ដើម្បីយកមកជំនួសកន្លែងរបស់កីឡាករ Sergio Aguero ដែលបានចាកចេញពីទឹកដី Etihad ទៅចូលរួមជាមួយ FC Barcelona។

Kane ទំនងជាចាកចេញពីក្លិប Tottenham Hotspur ជាទីដែលរូបគេធ្លាប់លេងតាំងពីតូច តែអកុសលក្លិបរហស្សនាម មាន់ខ្នាយមាសមួយនេះពុំដែលឈ្នះពានធំណាមួយឡើយ ដោយបានរងជើងឯកពានអឺរ៉ុប UEFA Champions League ម្តងកាលឆ្នាំ២០១៩ ដោយបានចាញ់ក្រុមអង់គ្លេសដូចគ្នា Liverpool៕