(កំពង់ចាម)៖ ស្រាបៀរ ម៉ាទ្រីដ បានបន្តរកឃើញអតិថិជនមហាសំណាងមួយរូបទៀតហើយនៅក្នុងខេត្តកំពង់ចាម ក្នុងឱកាសចុះផ្តល់រង្វាន់លុយសុទ្ធ ៥០លានរៀល ដល់អតិថិជននៅខេត្តកំពង់ចាម នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១នេះ។

តំណាងក្រុមហ៊ុន ស្រាបៀរ ម៉ាទ្រីដ បានឱ្យដឹងថា អតិថិជនដែលមានសំណាងឈ្នះមហារង្វាន់លុយសុទ្ធ ៥០លានរៀល ពីស្រាបៀរម៉ាទ្រីដ មានឈ្មោះ ស៊ាន ហៀប ភេទស្រីអាយុ៦២ឆ្នាំ និង ឈ្មោះ ស្រ៊ាន សុវណ្ណ ភេទប្រុស អាយុ៣៦ឆ្នាំ ដែលជាអ្នកលក់ក៏បានជាកាដូលើកទឹកចិត្តពីក្រុមហ៊ុន ស្រាបៀរម៉ាទ្រីដ ចំនួន១០០កេសផងដែរ។

តំណាងក្រុមហ៊ុន ស្រាបៀរម៉ាទ្រីដ បានថ្លែងអរគុណអតិថិជនដែលគាំទ្រស្រាបៀរម៉ាទ្រីដ និងបានបញ្ជាក់ថា ក្រុមហ៊ុនរីករាយជាខ្លាំងដែលស្រាបៀរម៉ាទ្រីដ មានការពេញនិយមនៅក្នុងខេត្តកំពង់ចាមនេះ។

«សូមបងប្អូនបន្តគាំទ្រស្រាបៀរស្រស់ម៉ាទ្រីដ ដែលសម្បូរដោយស្រូវសាលីច្រើនជាងស្រាបៀរធម្មតា មានរសជាតិឆ្ងាញ់ពិសេស និងក្រអូបស្រូវសាលីជាប់មាត់ ងាយស្រួលផឹក ទោះផឹកច្រើនក៏មិនធ្វើឱ្យឈឺក្បាលឡើយ»

ពិសេសទៅទៀតនោះស្រាបៀរម៉ាទ្រីដ មានរង្វាន់ធំៗជាច្រើននៅក្រោមក្រវិលកំប៉ុងដូចជា៖ លុយសុទ្ធចាប់ពី៥០ម៉ឺនរៀល ដល់៥០លានរៀល និងរង្វាន់ម៉ូតូ Zoomer X ដ៏ច្រើនសន្ធឹកសន្ធាប់៕