(ហ្កាសស្កូ)៖ ក្រុមបាល់ទាត់ម្រើសជាតិស្កុតឡេន ត្រូវប៉ះក្រូអាត (ក្រូអាស៉ី) នាម៉ោង ០២៖០០នាទីយប់ (ម៉ោងនៅកម្ពុជា) ឈានចូលថ្ងៃពុធ ទី២៣ ខែមិថុនា ឆ្នាំ២០២១ ពីការប្រកួតសន្សំពិន្ទុប្រចាំពូល D លើកទី៣ ចុងក្រោយដែលនឹងធ្វើឡើងនៅកីឡដ្ឋាន Hampden Park ស្ថិតក្នុងទីក្រុង Glasgow ប្រទេសស្កុតឡេន។

ជួបគ្នា ៥ដងនាពេលកន្លងមក ស្កុតឡេនតែងតែធ្វើបានល្អជានិច្ចទៅលើក្រូអាត ក្នុងនោះដែរធ្លាប់ឈ្នះ ២ដង និងស្មើ ៣ដងរួមមាន៖

១៖ ឆ្នាំ២០០០ ស្មើជាមួយក្រូអាត ១ទល់១ ក្នុងការប្រកួតជម្រុះ World Cup
២៖ ឆ្នាំ២០០១ ស្មើជាមួយក្រូអាត ០ទល់០ ក្នុងការប្រកួតជម្រុះ World Cup
៣៖ ឆ្នាំ២០០៨ ស្មើជាមួយក្រូអាត ១ទល់១ ក្នុងការប្រកួតមិត្តភាពអន្តរជាតិ
៤៖ ឆ្នាំ២០១៣ ឈ្នះក្រូអាត ១ទល់០ ក្នុងការប្រកួតជម្រុះ World Cup ជើងទី១
៥៖ ឆ្នាំ២០១៣ ឈ្នះក្រូអាត ២ទល់០ ក្នុងការប្រកួតចម្រុះ World Cup ជើងទី២។

គួរបញ្ជាក់ផងថា ក្រូអាតពុំទាន់មានពិន្ទរាប់ឡើយ និងឈរបាតតារាងផងដែរក្នុងពូល D នៅពេលក្រុមម្ចាស់ផ្ទះមាន ១ពិន្ទុឈរនៅលេខ៣ និងអង់គ្លេសលេខ២ និងសាធារណរដ្ឋឆែក ឈរកំពូលតារាង៕