(ភ្នំពេញ)៖ ធនាគារ ហត្ថា ម.ក បានចេញសេចក្តីជូនដំណឹងមួយ ដោយបានបញ្ជាក់ថា ចាប់ពីម៉ោង២រសៀល ថ្ងៃពុធ ទី៣០ ខែមិថុនា ដល់ថ្ងៃអាទិត្យ ទី០៤ ខែកក្កដា ឆ្នាំ២០២១ ធនាគារ ហត្ថា ម.ក នឹងដំឡើងជំនាន់ប្រព័ន្ធធនាគារស្នូល ដើម្បីបម្រើសេវាកម្មជូនអតិថិជន ឲ្យកាន់តែប្រសើរជាងមុន។

សេចក្ដីជូនដំណឹង បានបន្ថែមទៀតថា គ្រប់សាខាទាំងអស់ របស់ធនាគារ ហត្ថា ម.ក នៅបើកដំណើរការជាធម្មតា ដោយផ្តល់សេវាកម្ម ត្រឹមតែការផ្តល់ព័ត៌មាន ផលិតផលនិងសេវាកម្ម ការស្នើសុំបើកគណនី និងការបង់សងប្រាក់កម្ចី។

សេវាកម្មតាមបណ្តាញ ឌីជីថល ដូចជា៖ ម៉ាស៊ីនអេធីអឹម កម្មវិធីធនាគារទូរស័ព្ទចល័តហត្ថា ប្រតិបត្តិការរវាងប្រព័ន្ធបាគង និងធនាគារ ហត្ថា និងការសងប្រាក់កម្ចីតាមរយៈ ភ្នាក់ងារវីង នឹងត្រូវផ្អាកជាបណ្តោះអាសន្ន ក្នុងអំឡុងពេលនេះ។

គ្រប់សេវាកម្មរបស់ធនាគារ ហត្ថា ម.ក ទាំងអស់ នឹងដំណើរការជាធម្មតាវិញ ចាប់ពីថ្ងៃចន្ទ ទី០៥ ខែកក្កដា ឆ្នាំ២០២១តទៅ។

រាល់ចម្ងល់នានា សូមទាក់ទងមកដោយផ្ទាល់ មកការិយាល័យធនាគារ ហត្ថា ម.ក ដែលនៅជិតបំផុត ឬទំនាក់ទំនងមកភ្នាក់ងារសេវាកម្ម និងគាំទ្រអតិថិជនតាមរយៈ ទូរស័ព្ទលេខ: ០២៣ ៩៩៩ ២៦៦ ឬ ១៨០០ ២១២ ២២២ យើងខ្ញុំសូមអធ្យាស្រ័យ និងសុំការយោគយល់ ចំពោះការអាក់ខាននេះ៕