(ហ្លាស់កាស)៖ ទីបំផុតក្តីសង្ឃឹមឡើងវគ្គ ១៦ក្រុមនៅពានអឹរ៉ុប UEFA Euro 2020 របស់ក្រុមជម្រើសជាតិស្កុតឡេន ត្រូវបានរលាយ ដោយសារចាញ់ក្រូអាតក្នុងដី ដោយលទ្ធផល ៣-១ បញ្ចប់ក្នុងតំណែងបាតតារាងប្រចាំពូល D។

ស្កុតឡេន ដែបានចាញ់សាធារណរដ្ឋ ២-០ នៅថ្ងៃបើកឆាក និងលេងស្មើ ០-០ ទល់នឹងក្រុមតោកំណាចអង់គ្លេសដោយមិននឹកស្មានដល់នោះ បានបន្តលេងចាញ់ក្រូអាត ៣-១ ទៅវិញនៅឯកីឡដ្ឋានដែលស្ថិតក្នុងទីក្រុង Glasgow ប្រទេសស្កុតឡេននារាត្រីឈានចូលថ្ងៃពុធ ទី២៣ ខែមិថុនា ឆ្នាំ២០២១។

ស្កុតឡេន ហាលអាវត្រឹមវគ្គចែកពូលដូចតួកគី ម៉ាសេដូនី និងរុស្ស៊ីផងដែរ ដ្បិតបញ្ចប់នៅបាតតារាតដូចៗពី ៣ប្រកួតក្នុងពូលដូចគ្នា នៅពេលក្រូអាតបញ្ចប់ចំណាត់ថ្នាក់លេខ២ ឡើងទៅវគ្គ ១៦ក្រុមនៅ Euro 2020 គ្រាដែលឆែកនៅចាំអ៊ុតក្រុមលេខ៣ ល្អសិន៕