(ភ្នំពេញ)៖ អំឡុងការរីករាលដាល នៃជំងឺ Covid19 នេះ ក្រុមហ៊ុនលក់រថយន្ត មិនបានគិតថាខ្លួន នឹងអាចលក់ផលិតផលបានដាច់ល្អ ដូចកាលពីស្ថានភាពធម្មតាទេ។

ក្រុមហ៊ុនលក់រថយន្ត បានកំពុងផ្លាស់ប្តូរយុទ្ធសាស្ត្រអាជីវកម្ម និងវិនិយោគជាមួយការផ្សព្វផ្សាយបែបឌីជីថល ដើម្បីផ្តល់ជូនអតិថិជនតាមតម្រូវការ តាមរយៈអនឡាញ និង ការផ្តល់សេវាកម្មលក្ខណៈផ្ទាល់ខ្លួន ដើម្បីសុវត្ថិភាព។

ជាលទ្ធផល ក្រុមហ៊ុនរថយន្ត MG Cambodia ក៏បានបត់បែនយ៉ាងល្អ ដោយផ្តល់ជូននូវប្រម៉ូសិនពិសេស គឺការដឹកជញ្ផូនរថយន្ត ដល់គេហដ្ឋានរបស់អតិថិជន ដើម្បីធ្វើឲ្យអតិថិជនមានភាពងាយស្រួល និងសុវត្ថិភាពនៅពេលដែលពួកគេ ទទួលរថយន្ត។

ទោះបីជាយ៉ាងណាក៏ដោយ ក្រុមហ៊ុន MG Cambodia បានបង្ហាញទិន្នន័យការលក់របស់ខ្លួន ប្រមាណជាង៦០គ្រឿង ក្នុងរយៈពេលត្រឹមតែពាក់កណ្តាល ខែឧសភានេះ។ នេះជាលទ្ធផលដ៏ល្អមួយថ្មីទៀត សម្រាប់ MG ជាមួយនឹងម៉ូឌែល ដែលលក់ដាច់បំផុតរបស់ខ្លួន មានដូចជា៖ MG ZS, MG6 និង MG RX5។

ការលក់រថយន្ត MG នៅប្រទេសកម្ពុជា គឺមានការកើនឡើង និងកាន់តែពេញនិយម ពីព្រោះរថយន្ត MG មានគុណសម្បត្តិជាច្រើនដូចជា៖ មានភាពធំទូលាយ, កម្លាំងខ្លាំង, ងាយស្រួលប្រើប្រាស់ និងបើកបរ, ប្រព័ន្ធសុវត្ថិភាពខ្ពស់, ផ្តល់នូវបទពិសោធន៍ថ្មី ដល់អ្នកប្រើប្រាស់ ហើយជាពិសេសនោះ គឺមានតម្លៃសមរម្យចាប់ពី ៣០,០០០ដុល្លារប៉ុណ្ណោះ ដែលពិតជាសាកសម សម្រាប់ប្រាក់ចំណូលរបស់ប្រជាជនកម្ពុជា។

រថយន្ត MG កាន់តែអាចផ្តល់នូវទំនុកចិត្ត និងមានភាពពេញចិត្តជាខ្លាំងពីសំណាក់អតិថិជន ពីព្រោះ MG បានផលិតនូវផលិតផលតាមបែបស្តង់ដារ, មានគុណភាព និង សុវត្ថិភាព។ MG ក៏បានផ្តល់នូវការធានារយៈពេល៣ឆ្នាំ ឬ១០០,០០០Km ដើម្បីបង្កើននូវទំនុកចិត្ត ដល់អតិថិជនផងដែរ។

ថ្មីៗនេះ ក្រុមហ៊ុនប្រ័ពន្ធទូរស័ព្ទចល័តដ៏ធំនៅកម្ពុជា គឺក្រុមហ៊ុន Cellcard បានបន្តពង្រីកប្រម៉ូសិនរបស់គេ តាមរយៈការដាក់នូវរង្វាន់ធំ គឺរថយន្ត MG ZS ដែលនេះ គឺជាការបង្ហញថារថយន្ត MG គឺពិតជាអាចទុកចិត្តបាន និង មានភាពទាក់ទាញដោយការបំពាក់នូវមុខងារប្រើប្រាស់ទំនើបៗ ផ្តល់នូវកម្លាំងខ្លាំង និងសុវត្ថិភាពខ្ពស់ ដល់អ្នកបើកបរ និងអ្នករួមដំណើរ។

លោក អ៊ុ គីម នាយកផ្នែកលក់ក្រុមហ៊ុន MG Cambodia បានថ្លែងថា «វាពិតជាអស្ចារ្យណាស់ ដែលបានឃើញអតិថិជនជាច្រើន បានប្រើប្រាស់រថយន្ត MG ហើយយើងខ្ញុំពិតជាសប្បាយរីករាយជាខ្លាំង ក្នុងការសហការជាមួយដៃគូដ៏ល្អៗ របស់យើងខ្ញុំដូចជា Cellcard និងធនាគារជាដៃគូជាច្រើនទៀត ដើម្បីពង្រីកប្រព័ន្ធ ទំនាក់ទំនងក្នុងប្រទេសកម្ពុជា របស់យើងឲ្យបានច្រើន។ យើងខ្ញុំក៏សូមអរគុណដល់អតិថិជន និងដៃគូរសហការដែលបានជឿជាក់ និងគាំទ្ររថយន្ត MG កន្លងមក»