(សាំងភេធើបឺហ្គ)៖ ក្រុមជម្រើសជាតិស៊ុយអែត ចង់បានត្រឹមស្មើប៉ុណ្ណោះពេលប៉ះគូប្រជែងប៉ូឡូញនៅប្រកួតបញ្ចប់ពូល E របស់ពួកគេរាត្រី នៅពេលអេស្ប៉ាញ ត្រូវការ ៣ពិន្ទុពីស្លូវ៉ាគីដាច់ខាត ដើម្បីមានកៅអីលេងនៅវគ្គ ១៦ក្រុងចុងក្រោយនៃពានរង្វាន់អឺរ៉ុប UEFA Euro 2020។

ស៊ុតអែត ដែលមាន ៤ពិន្ទុក្នុងដៃឈរនៅកំពូលតារាងបណ្តោះអាសន្ន ត្រូវប៉ះប៉ូឡូញដែលឈរនៅបាតតារាង និងមាន ១ពិន្ទុផងនោះនាម៉ោង ១១៖០០នាទីយប់ (ម៉ោងនៅកម្ពុជា) ថ្ងៃពុធ ទី២៣ ខែមិថុនា ឆ្នាំ២០២១ ពីការប្រកួតលើកទី៣ ចុងក្រោយប្រចាំពូល E នៃព្រឹត្តិការណ៍ Euro 2020 ធ្វើឡើងនៅកីឡដ្ឋាន Saint Petersburg ស្ថិតក្នុងទីក្រុង Saint Petersburg ប្រទេសរុស្ស៊ី។

ក្រុមទាំងពីរធ្លាប់ជួបគ្នា ២៦ដង ក្នុងនោះប៉ូឡូញចាញ់ស៊ុយអែត ១៤ដង ឈ្នះ ៨ដង និងស្មើគ្នា ៤ដង រួមមាន៖
១៖ ឆ្នាំ១៩២២ ប៉ូឡូញឈ្នះស៊ុយអែត ១ទល់២ ក្នុងការប្រកួតមិត្តភាព
២៖ ឆ្នាំ១៩២៣ ប៉ូឡូញស្មើស៊ុយអែត ២ទល់២ ក្នុងការប្រកួតមិត្តភាព
៣៖ ឆ្នាំ១៩២៤ ប៉ូឡូញចាញ់ស៊ុយអែត ៥ទល់១ ក្នុងការប្រកួតមិត្តភាព
៤៖ ឆ្នាំ១៩២៥ ប៉ូឡូញចាញ់ស៊ុយអែត ២ទល់៦ ក្នុងការប្រកួតមិត្តភាព
៥៖ ឆ្នាំ១៩២៦ ប៉ូឡូញចាញ់ស៊ុយអែត ៣ទល់១ ក្នុងការប្រកួតមិត្តភាព

៦៖ ឆ្នាំ១៩២៨ ប៉ូឡូញឈ្នះស៊ុយអែត ២ទល់១ ក្នុងការប្រកួតមិត្តភាព
៧៖ ឆ្នាំ១៩៣០ ប៉ូឡូញឈ្នះស៊ុយអែត ០ទល់៣ ក្នុងការប្រកួតមិត្តភាព
៨៖ ឆ្នាំ១៩៣២ ប៉ូឡូញឈ្នះស៊ុយអែត ២ទល់០ ក្នុងការប្រកួតមិត្តភាព
៩៖ ឆ្នាំ១៩៣៤ ប៉ូឡូញចាញ់ស៊ុយអែត ៤ទល់២ ក្នុងការប្រកួតមិត្តភាព
១០៖ ឆ្នាំ១៩៣៧ ប៉ូឡូញឈ្នះស៊ុយអែត ៣ទល់១ ក្នុងការប្រកួតមិត្តភាព

១១៖ ឆ្នាំ១៩៤៧ ប៉ូឡូញចាញ់ស៊ុយអែត ៥ទល់៤ ក្នុងការប្រកួតមិត្តភាព
១២៖ ឆ្នាំ១៩៦៤ ប៉ូឡូញស្មើស៊ុយអែត ៣ទល់៣ ក្នុងការប្រកួតមិត្តភាព
១៣៖ ឆ្នាំ១៩៦៦ ប៉ូឡូញស្មើស៊ុយអែត ១ទល់១ ក្នុងការប្រកួតមិត្តភាព
១៤៖ ឆ្នាំ១៩៧៤ ប៉ូឡូញឈ្នះស៊ុយអែត ១ទល់០ ក្នុងការប្រកួត World Cup
១៥៖ ឆ្នាំ១៩៧៧ ប៉ូឡូញឈ្នះស៊ុយអែត ២ទល់១ ក្នុងការប្រកួតមិត្តភាព

១៦៖ ឆ្នាំ១៩៨៥ ប៉ូឡូញចាញ់ស៊ុយអែត ០ទល់២ ក្នុងការប្រកួតមិត្តភាព
១៧៖ ឆ្នាំ១៩៨៩ ប៉ូឡូញចាញ់ស៊ុយអែត ២ទល់១ ក្នុងការប្រកួត World Cup (ជើងទី១)
១៨៖ ឆ្នាំ១៩៨៩ ប៉ូឡូញចាញ់ស៊ុយអែត ០ទល់២ ក្នុងការប្រកួត World Cup (ជើងទី២)
១៩៖ ឆ្នាំ១៩៩១ ប៉ូឡូញឈ្នះស៊ុយអែត ២ទល់០ ក្នុងការប្រកួតមិត្តភាព
២០៖ ឆ្នាំ១៩៩២ ប៉ូឡូញចាញ់ស៊ុយអែត ៥ទល់០ ក្នុងការប្រកួតមិត្តភាព

២១៖ ឆ្នាំ១៩៩៧ ប៉ូឡូញស្មើស៊ុយអែត ២ទល់២ ក្នុងការប្រកួតមិត្តភាព
២២៖ ឆ្នាំ១៩៩៩ ប៉ូឡូញចាញ់ស៊ុយអែត ០ទល់១ ក្នុងការប្រកួត Euro (ជើងទី១)
២៣៖ ឆ្នាំ១៩៩៩ ប៉ូឡូញចាញ់ស៊ុយអែត ២ទល់០ ក្នុងការប្រកួត Euro (ជើងទី២)
២៤៖ ឆ្នាំ២០០៣ ប៉ូឡូញចាញ់ស៊ុយអែត ៣ទល់០ ក្នុងការប្រកួត Euro (ជើងទី១)
២៥៖ ឆ្នាំ២០០៣ ប៉ូឡូញចាញ់ស៊ុយអែត ០ទល់២ ក្នុងការប្រកួត Euro (ជើងទី២)
២៦៖ ឆ្នាំ២០០៤ ប៉ូឡូញចាញ់ស៊ុយអែត ៣ទល់១ ក្នុងការប្រកួត Euro៕