(សាំងភេធើបឺហ្គ)៖ ក្រុមជម្រើសជាតិស៊ុយអែត លេងបានត្រឹមស្មើទល់នឹងជម្រើសជាតិប៉ូឡូញ ក្នុងលទ្ធផល ៣-២ ក្នុងជំនួបបិទបញ្ចប់ប្រកួតស្វែងរកពិន្ទុប្រចាំពូល E លើកទី៣ ដើម្បីមានសិទ្ធិឡើងទៅប្រជែងវគ្គ ១៦ក្រុមជាបន្តដោយរកបានពិន្ទុ ៧ពិន្ទុនៃវគ្គចែកពូលក្នុងពានរង្វាន់អឺរ៉ុប Euro 2020 នារាត្រីថ្ងៃពុធ ទី២៣ ខែមិថុនា ឆ្នាំ២០២១។

ជំនួបកាត់សេចក្តីដែលត្រូវបានធ្វើឡើងស្ថិតក្នុងកីឡដ្ឋាន Saint Petersburg ការប្រកួតង់ទី១ លេងបានត្រឹម ២នាទីក្រុមស៊ុយអែត រកបានគ្រាប់នាំមុខមុនដោយការស៊ុតរបស់កីឡាករ Emil Forsberg បានយ៉ាងល្អ ហើយក៏រកបានគ្រាប់ទី២ ទៀតនៅវគ្គទី២ ក្នុងនាទីទី៥៩ ខណៈប៉ូឡូញ តាមបាន ១គ្រាប់វិញដោយកីឡាករ Robert Lewandowski នៅនាទី៦១ និងគ្រាប់តាមស្មើចុងម៉ោងដោយខ្សែប្រយុទ្ធមកពីក្លិប Bayern Munich ដដែលនៅនាទី៨៤ គ្រាប់ជ័យជម្នះចុងម៉ោងរបស់ស៊ុតអែតនៅនាទីចុងម៉ោង។

តាមរយៈលទ្ធផលនេះដែរ ប៉ូឡូញបានត្រឹមខកចិត្តអស់ឱកាសឡើងវគ្គបន្ត ដោយបញ្ចប់ក្នុងតំណែងបាតតារាង ក្នុងចំណោម ៣ប្រកួតប្រចាំពូល F រកបានតែ ១ពិន្ទុប៉ុណ្ណោះ ក្រៅពីចាញ់២ និងស្មើ ១ដង គ្រាដែលស៊ុយអែតឈរនៅលេខ១ មាន ៧ពិន្ទុទទួលបានកៅអី១ ឡើងទៅវគ្គ ១៦ក្រុមចុងក្រោយនៃ Euro 2020 ដ្បិតអេស្ប៉ាញលេខ២ និងលេខ៣ ស្លូវ៉ាគីហាលអាវដោយមាន ៣ពិន្ទុ តែជំពាក់គ្រាប់បាល់ ៥គ្រាប់ គ្រាដែលប៉ូឡូញជំពាក់ ២គ្រាប់៕