(សេវីយ៉ា)៖ ក្រុមជម្រើសជាតិអេស្ប៉ាញ រកបានជ័យជម្នះទៅលើក្រុមជម្រើសជាតិស្លូវ៉ាគី ៥-០ នៃការប្រកួតបិទវគ្គសន្សំពិន្ទុពូល E លើកទី៣ នារាត្រីថ្ងៃពុធ ទី២៣ ខែមិថុនា ឆ្នាំ២០២១ នៃព្រឹត្តិការណ៍ Euro 2020 ដែលបានធ្វើឡើងនៅកីឡដ្ឋាន Estadio de La Cartuja ស្ថិតក្នុងទីក្រុង Seville ប្រទេសអេស្ប៉ាញ។

ការធ្វេសប្រហែសចូលទីខ្លួនឯងរបស់ក្រុមស្លូវ៉ាគី ពីសំណាក់អ្នកចាំទី Martin Dubravka និងខ្សែបម្រើ Juraj Kucka បានជម្រុញឲ្យក្រុមអេស្ប៉ាញ រកបានលទ្ធផល ៥-០ ពីការរួមគ្នាស៊ុតរបស់កីឡាករ Aymeric Laporte នៅនាទី៤៥+៣ និងកីឡាករ Pablo Sarabia នៅនាទី៥៦ និងនៅនាទី៦៧ ជាការស៊ុតរបស់ Ferran Torres បានយ៉ាងល្អ។

លទ្ធផលនេះបានជួយក្រុមអេស្ប៉ាញ រកបាន ៥ពិន្ទុបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ២ ប្រចាំពូល F មានកៅអីឡើងវគ្គ ១៦ក្រុមបន្តទៀត រួមដំណើរជាមួយក្រុមស៊ុយអែត ដែលជាក្រុមលេខ១ ចេញពីពូល E ខណៈក្រុមស្លូវ៉ាគី ស្ថិតជាក្រុមឈរលេខរៀងទី៣ ក្នុងពូលសន្សំពិន្ទុនេះ និងក្រុមខកចិត្តប៉ូឡូញ៕