(ម៉ូនិច)៖ ក្រុមបាល់ទាត់ជម្រើសជាតិអាល្លឺម៉ង់ ឈ្នះបានកៅអី១ ដើម្បីឡើងទៅវគ្គ ១៦ក្រុមចុងក្រោយនៃពានរង្វាន់អឺរ៉ុប UEFA Euro 2020 ដ្បិតបញ្ចប់លទ្ធផលស្មើ ២-២ ទល់នឹងហុងគ្រីនៅថ្ងៃចុងក្រោយនៃពូល F ក៏ដោយ។

អាល្លឺម៉ង់ ឈរនៅចំណាត់ថ្នាក់លេខ២ ប្រចាំពូល F ដែលមាន ៤ពិន្ទុស្មើនឹងក្រុមលេខ៣ ព័រទុយហ្គាល់តែឈ្នះ head to head ដែលអាល្លឺម៉ង់យកឈ្នះព័រទុយហ្គាល់ ៤-២ កាលពីប្រកួតទី២ សន្សំពិន្ទុប្រចាំពូលចុងក្រោយគេខាងលើនេះ។

១ពិន្ទុក្នុងកីឡដ្ឋានដែលស្ថិតក្នុងទីក្រុង Munich ប្រទេសអាល្លឺម៉ង់ ក៏ធ្វើឲ្យរបស់លោក Joachim Low អាចមានឱកាសឡើងទៅវគ្គ ១៦ចុងក្រោយដែលត្រូវប៉ះអង់គ្លេស ធ្វើឡើងនៅរាត្រីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ នៅកីឡដ្ឋាន Wembley ដែលស្ថិតក្នុងទីក្រុង London ប្រទេសអង់គ្លេស៕