(ភ្នំពេញ)៖ ឡានម៉ី ត្រេននីង សេនធ័រគឺជាស្ថាប័នបណ្តុះបណ្តាលថែទាំយន្តហោះ ដែលត្រូវបានទទួលស្គាល់ ក្នុងការផ្តល់នូវអាជ្ញាប័ណ្ណបណ្តុះបណ្តាលមូលដ្ឋានប្រភេទB1.1 ស្របតាមបទបញ្ញត្តិរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា (SSCA)។ វគ្គសិក្សានេះរួមមានទាំងការបណ្តុះបណ្តាលខាងទ្រឹស្តី និងការអនុវត្តជាក់ស្តែង ដើម្បីបំពេញតាមស្តង់ដារកំណត់ដោយអាជ្ញាប័ណ្ណវិស្វករថែទាំយន្តហោះរបស់ SSCA។

កម្មវិធីបណ្តុះបណ្តាលរបស់ឡានម៉ី ត្រេននីង សេនធ័រ ផ្តល់ជូននូវការសិក្សាពេញម៉ោងមាន រយៈពេល ២ឆ្នាំកន្លះ ដែលជាវគ្គបណ្តុះបណ្តាលជំនាញឆ្ពោះទៅរកការត្រៀមយកអាជ្ញាប័ណ្ណវិស្វករថែទាំយន្តហោះរបស់SSCA។ កម្មវិធីសិក្សានេះរួមមាន ការបណ្តុះបណ្តាលក្នុងថ្នាក់បូករួមជាមួយសិក្ខាសាលាដែលអនុវត្តជាក់ស្តែង និងបន្ថែមការងារនៅក្នុងប្រតិបត្ដិការថែទាំពិតប្រាកដរបស់SSCA ដែលត្រូវបានអនុញ្ញាតដោយអង្គភាពថែទាំយន្តហោះ (AMO) នៅកម្ពុជា។ ម៉្យាងទៀតវិញទៀត សិក្ខាកាម, និស្សិតនឹងមានបទពិសោធធ្វើការងារជាមួយយន្ដហោះផ្ទាល់ក្នុងកំឡុងពេលត្រួតពិនិត្យការថែទាំ។ នៅក្នុងឡានម៉ី ត្រេននីង សេនធ័រ គ្រូបង្វឹករបស់យើងនឹងបង្រៀនអ្នកអោយក្លាយជាវិស្វករយន្តហោះដែលមានអាជ្ញាប័ណ្ណល្អបំផុត។

នៅពេលបញ្ចប់កម្មវិធីបណ្តុះបណ្តាលនេះ អ្នកចូលរួមអាចក្លាយជាអ្នកបច្ចេកទេសយន្តហោះដែលនឹងទទួលបាននូវវិញ្ញាបនប័ត្រ ដែលមានការទទួលស្គាល់ជាផ្លូវការឆ្ពោះទៅរកការដាក់ពាក្យសម្រាប់អាជ្ញាប័ណ្ណរបស់អ្នកជាមួយអាជ្ញាធរSSCA។ ក្នុងពេលជាមួយគ្នានេះដែរ ខណៈពេលកំពុងប្រមូលបទពិសោធន៍ការងាររយៈពេល ២ ឆ្នាំលើសៀវភៅកំណត់ហេតុថែទាំមុនពេលដាក់ពាក្យបញ្ជូនទៅSSCA ដើម្បីទទួលបានអាជ្ញាប័ណ្ណវិស្វករថែទាំយន្តហោះ ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីក្លាយជាវិស្វករយន្តហោះដែលមានលិខិតបញ្ជាក់ជាមួយនឹងការផ្តល់ចំណាត់ថ្នាក់ប្រភេទយន្តហោះដែលពាក់ព័ន្ធ។

អាត្រាកំណើនទីផ្សារនៃវិស័យអាកាសចរណ៍នៅកម្ពុជាក៏បានកើនឡើង១០០%ដែរ នៅក្នុងឆ្នាំ ២០១៩។ ជាមួយនឹងការអភិវឌ្ឍសេដ្ឋកិច្ចទីផ្សារ ព្រលានយន្តហោះធំៗជាច្រើននៅកម្ពុជាបាននិងកំពុងតែដំណើរការសាងសង់និងពង្រីកខ្លួន។ ការពង្រីកអាកាសយានដ្ឋានអន្តរជាតិក្រុងព្រះសីហនុត្រូវបានបញ្ចប់នៅឆ្នាំ២០២០ថ្មីៗនេះ។ អាកាសយានដ្ឋានអន្តរជាតិតារាសាគរ និងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី អាកាសយានដ្ឋានថ្មីរបស់ខេត្តសៀមរាបក៏កំពុងតែសាងសង់ផងដែរ ដូច្នេះវិស័យឧស្សាហកម្មអាកាសចរណ៍របស់ប្រទេសកម្ពុជា កំពុងមានតម្រូវការនូវអ្នកមានទេពកោសល្យខ្ពស់ដែលគេជឿថា ទីផ្សារអាកាសចរណ៍នឹងងើបឡើងវិញយ៉ាងឆាប់រហ័សបន្ទាប់ពីការរីករាលដាលនៃជម្ងឺកូវីដ១៩នេះ។

នាពេលបច្ចុប្បន្នវិស្វករយន្តហោះក្នុងស្រុកដែលជាជនជាតិកម្ពុជា (ដែលកំពុងកាន់ប័ណ្ណអាជ្ញាប័ណ្ណ LAME ពីSSCA) មានចំនួនតិចជាង១០នាក់ ហើយមានតំរូវការជាច្រើនពីក្រុមហ៊ុនអាកាសចរណ៍នីមួយៗនិងក្រុមហ៊ុនវិស្វកម្ម ១៤៧ ។ យោងតាមតំរូវការរបស់រដ្ឋាភិបាល អត្រាផ្ដល់ការងារ៨០% ត្រូវតែជាជាជនជាតិខ្មែរ ហើយនេះគឺជាគំនិតផ្តួចផ្តើមមួយរបស់ឡានម៉ី ត្រេននីង សេនធ័រ ដើម្បីបណ្តុះបណ្តាលប្រជាជនក្នុងតំបន់អោយបំពេញតាមតម្រូវការនេះ។

ជាមួយនឹងការស្នើសុំការអប់រំ ត្រូវបានលើកឡើងពីមួយថ្ងៃទៅមួយថ្ងៃនៅក្នុងប្រទេសកម្ពុជា ការងារអាកាសចរណ៍ជាវិជ្ជាជីវៈបច្ចេកទេសខ្ពស់ គឺជាសហគ្រាសដែលកំពុងលេចធ្លោកាន់តែមានប្រជាប្រិយភាពនៅក្នុងប្រទេសកម្ពុជា ដូច្នេះកុំខ្ជះខ្ជាយពេលវេលារបស់អ្នកក្នុងពេលមានវិបត្តិ តែរៀបចំក្តីសុបិនរបស់អ្នកនៅក្នុងសម័យកាលកូវីដ១៩! អ្នកអាចជាផ្នែកមួយស្លាបនៃភាពជោគជ័យ ជាមួយនឹងឡានម៉ី ត្រេននីង សេនធ័រ៕

ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់៖
https://lanmeitc.com/aircraft-maintenance-program/
https://www.facebook.com/lanmeitrainingcenter