(អាមេរិក)៖ លោក John McAfee ស្ថាបនិក និងជាម្ចាស់ក្រុមហ៊ុនកម្មវិធីកម្ចាត់មេរោគ McAfee ត្រូវបានគេរកឃើញ ស្លាប់ នៅក្នុងពន្ធនាគារ Barcelona បន្ទាប់ពីតុលាការអេស្ប៉ាញយល់ព្រមធ្វើការធ្វើបត្យាប័នលោក ទៅកាន់ សហរដ្ឋអាមេរិក ដើម្បីកាត់ទោសពាក់ព័ន្ធនឹងករណីគេចពន្ធ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន BBC នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១។

យោងតាមការបញ្ជាក់របស់សមត្ថកិច្ច និងមេធាវីផ្ទាល់ខ្លួនបានឱ្យដឹងថា លោក McAfee បានការធ្វើអត្តឃាត ដោយចង «ក» ទោះបីជាក្រុមគ្រូពេទ្យជាច្រើន នាក់បានព្យាយាមជួយសង្គ្រោះជីវិតរបស់គាត់ក្ដី។ លោក Javier Villalba មេធាវី របស់លោក McAfee បាននិយាយថា រយៈពេល ៩ខែនៃការរស់នៅក្នុងពន្ធនាគារ លោក McAfee គឺរស់នៅក្នុងក្ដីអស់ សង្ឃឹម។

លោក John McAfee ត្រូវបានរដ្ឋាភិបាលអេស្ប៉ាញឃាត់ខ្លួននៅអាកាសយានដ្ឋាន ខណៈដែលលោកត្រៀមហោះហើរ ទៅ កាន់ប្រទេសតួកគី កាលពីខែតុលា ឆ្នាំ២០២០ ដែលការចាប់ខ្លួននេះត្រូវបានធ្វើឡើងបន្ទាប់ពីមានពាក្យបណ្ដឹង និងការស្នើសុំពីសំណាក់ សហរដ្ឋអាមេរិក ពាក់ព័ន្ធនឹងការគេចពន្ធអស់រយៈពេល៤ឆ្នាំ ខណៈដែលលោកមានទ្រព្បសម្បត្តិដ៏មហាសាល។

គួរបញ្ជាក់ផងដែរថា លោក McAfee ជាអតីតបម្រើការងារនៅក្នុងអង្គការ NASA និងបានបង្កើតកម្មវិធីកម្ចាត់មេរោគ នៅ ឆ្នាំ១៩៨៧ ព្រមទាំងលក់វាទៅឱ្យក្រុមហ៊ុន Intel កាលពីឆ្នាំ២០១១ និងបានដកខ្លួនចាកចេញពីពិភពលោក ជំនួញ៕