(ភ្នំពេញ)៖ Yugo ជាក្រុមហ៊ុនអាកាសចរណ៍ឯកជនមួយ ដែលដំណើរការលូតលាស់យ៉ាងឆាប់រហ័ស ហើយក្រុមហ៊ុនបានត្រៀមខ្លួនជាស្រេច ដើម្បីប្រតិបត្តិការហោះហើរនៅប្រទេសកម្ពុជា ក៏ដូចជាប្រទេសថៃ, ម៉ាឡេស៊ី និងហ្វីលីពីនផងដែរ។

នេះជាសញ្ញាបង្ហាញថា ក្រុមហ៊ុនអាកាសចរណ៍ឯកជនអាស៊ីអាគ្នេយ៍នេះ កំពុងវាយលុកក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។

Yugo ជាកម្មវិធីចល័ត និងដំបូងបំផុតដែលបានផ្សារភ្ជាប់ ពីតំបន់អាស៊ីអាគ្នេយ៍ទៅកាន់ តំបន់់អាស៊ីប៉ាស៊ីហ្វិចទាំងមូល។ អ្នកប្រើប្រាស់អាចស្នើសុំ ឬស្វែងរកជើងហោះហើរ ដោយវិធីងាយៗ សម្រាប់យន្តហោះឯកជន និងឧទ្ធម្ភាគចក្រដោយគ្រាន់តែ បំពេញពត៌មានដែលខ្លួនចង់បាន។

បច្ចុប្បន្នក្រុមហ៊ុន Yugo បានប្រតិបត្តិការក្នុងប្រទេសកម្ពុជា ជាមួយដៃគូអាកាសចរណ៍ជាច្រើន ហើយបាននិងកំពុងតែបង្កើនអតិថិជន ក្នុងស្រុករបស់ខ្លួន ក្នុងរយៈពេលតិចជាងមួយឆ្នាំ ដោយផ្តោតសំខាន់លើបញ្ហាសុខភាព និងអនាម័យជាចំបងក្នុងកំឡុងពេលជំងឺរាតត្បាតនេះ។

លោកស្រី Camille Ngo ប្រធានផ្នែកប្រតិបត្តិការពាណិជ្ជកម្មរបស់ Yugo បានថ្លែងថា «បេសកកម្មរបស់យើង ដើម្បីជួយសម្រួលដល់អតិថិជន ក្នុងការហោះហើរលក្ខណៈឯកជន ទៅគ្រប់ទីកន្លែង គ្រប់ពេលវេលាជាមួយឧទ្ធម្ភាគចក្រ ឬយន្ដហោះឯកជន»

លោកស្រី Camille បានបន្ថែមថា «យើងកំពុងវិវត្តរួមគ្នាជាមួយឧស្សាហកម្មនេះ ឆ្ពោះទៅរកវិធីសាស្រ្តដែលមាននិរន្តរភាពជាងមុន ដើម្បីធ្វើឱ្យអាកាសចរណ៍ទាំងមូល មានភាពកាន់តែប្រសើរ ដោយផ្អែកទៅលើទំនួលខុសត្រូវបរិស្ថានក៏ដូចជាសង្គមផងដែរ»

បច្ចុប្បន្ននេះដើម្បីប្រតិបត្តិការហោះហើរ ទៅកាន់គោលដៅជាង១៥០នៅទ្វីបអាស៊ី Yugo បានបន្ថែមយន្តហោះជាង៥០គ្រឿង នៅក្នុងបណ្តាញរបស់ខ្លួន ពីក្រុមហ៊ុនផលិតយន្តហោះល្អបំផុត របស់ឧស្សាហកម្មអាកាសចរណ៍មានដូចជា Gulfstream, Bombardier, Cessna Textron Aviation និង Dassault Falcon សម្រាប់យន្តហោះឯកជន។ ចំណែកឯខាងឧទ្ធម្ភាគចក្រមានដូចជា Bell, Airbus, Leonardo និង Robinson។

យន្ដហោះ និងឧទ្ធម្ភាគចក្រត្រូវបានជ្រើសរើស ដើម្បីភាពងាយស្រួល និងភាពឯកជនរបស់អ្នកដំណើរកម្ពុជា និងអាស៊ីពីភ្នំពេញទៅទីក្រុង Kuala Lumpur, Langkawi, Malacca ឬពីក្រុងព្រះសីហនុទៅកាន់ទីក្រុងManila ឬខេត្តGuangzhou ដែលអាចធ្វើដំណើរជាលក្ខណៈជំនួញ ឬដំណើរកំសាន្តបាន។

ដើម្បីកសាងការរីកចម្រើន របស់ក្រុមហ៊ុនក្រុមវិស្វករ និងអ្នកអភិវឌ្ឍន៍វ័យក្មេងដ៏ស្វាហាប់ របស់ Yugo បានខិតខំយ៉ាងខ្លាំងលើការបន្ថែមក្រុមអ្នកជំនាញ អាកាសចរណ៍ដែលមានបទពិសោធន៍ខ្ពស់ ដើម្បីផ្តល់នូវទំនុកចិត្ត និងភាពជឿជាក់ដែលពួកគេ សុទ្ធសឹងតែជាអ្នកដែលចូលចិត្តវិស័យអាកាសចរណ៍។

លោក Jim Baldy នាយកប្រតិបត្តិក្រុមហ៊ុន Yugo បានថ្លែងថា «វិបត្តិជំងឺ Covid-19 បានផ្លាស់ប្តូរវិស័យទេសចរណ៍ ចាប់តាំងពីឆ្នាំ២០២០មក។ នេះជាកត្តាដ៏ពិបាកបំផុត ក្នុងប្រវត្តិសាស្រ្តរបស់ឧស្សាហកម្មអាកាសចរណ៍ ជាចំណែកមួយដែលធ្វើឲ្យ យើងបង្ហាញពីភាពកាន់តែរឹងមាំក្នុងវិស័យនេះ»។

លោកបានបន្ដថា «ទោះបីជាស្ថិតនៅក្នុងកំឡុងពេលនេះ ក៏យើងបានខិតខំប្រឹងប្រែង រៀបចំសេវាកម្មក៏ដូចជា បដិសណ្ឋារកិច្ច ដើម្បីបម្រើអតិថិជនឲ្យបានល្អ និងសុវត្ថិភាពបំផុត។ ជាមួយឧបសគ្គ និងការលំបាកទាំងអស់ដែលប្រឈមមុខ ដោយសារតែជំងឺរាតត្បាតនេះ យើងបានរកវិធីថ្មីផ្លាស់ប្តូរ និងឆ្ពោះទៅមុខឆ្លងកាត់ឆ្នាំ២០២០ និង២០២១»

ពីប្រទេសកម្ពុជាទៅកាន់តំបន់អាស៊ីអាគ្នេយ៍ និងទីតាំងផ្សេងៗទៀតនៃតំបន់អាស៊ីប៉ាស៊ីហ្វិក ក៏ដូចជា ការហោះហើរដ៏ពេញនិយម រួមទាំងតម្រូវការការហោះហើរ តាមឧទ្ធម្ភាគចក្រ ដំណើរកម្សាន្តតាមឧទ្ធម្ភាគចក្រ ការផ្ទេរអាកាសយានដ្ឋាន ការផ្ទេរទៅកោះឯកជន ការហោះហើរវេជ្ជសាស្ត្រឆ្លងកាត់ព្រំដែន ការជម្លៀសជាបន្ទាន់ក្នុងស្រុក និងការហោះហើរយន្តហោះពាណិជ្ជកម្មឆ្លងកាត់ព្រំដែន។

លោក Jim Baldy បានបន្តថា «យើងជឿជាក់ថាប្រទេសកម្ពុជា បានត្រៀមខ្លួនរួចជាស្រេច ដើម្បីបន្តការរីកចម្រើន ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារការខិតខំប្រឹងប្រែងអភិវឌ្ឍសេដ្ឋកិច្ច ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា និងការកើនឡើងនៃធនធានមនុស្ស និងវិស័យអប់រំ។ ប្រទេសកម្ពុជាក៏បានធ្វើការអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធជាមួយផ្លូវរថភ្លើង ព្រលានយន្តហោះ និងតំបន់សេដ្ឋកិច្ចថ្មីដូចជា ជ្រោយចង្វារ សែនសុខ ខេត្តកំពង់ស្ពឺ ខេត្តកណ្តាល ខេត្តសៀមរាបនិងក្រុងព្រះសីហនុ»។

លោកបញ្ជាក់ថា «យើងបានឃើញការរីកចម្រើនគួរឱ្យកត់សម្គាល់របស់កម្ពុជា និងជឿជាក់ថា Yugo នឹងចូលរួមចំណែករបស់ខ្លួន តាមរយៈការអភិវឌ្ឍការតភ្ជាប់តាមបណ្តាខេត្តនានា ក្នុងប្រទេសក៏ដូចជា ចូលរួមសហការជាមួយដៃគូរក្រោមយុទ្ធសាស្រ្តឈ្នះ-ឈ្នះ ដើម្បីធ្វើឲ្យប្រទេសកម្ពុជា ក្លាយជាប្រទេសមួយផ្តល់ជូនសេវាកម្មយ៉ាងល្អឥតខ្ចោះ»

លោកបន្ថែមថា ជាការពិតណាស់ខណៈពេល អាកាសចរណ៍ពាណិជ្ជកម្មមិនទាន់កើនឡើង ពេញលេញនៅឡើយទេ អាកាសចរណ៍ឯកជនកំពុងតែមានសន្ទុះគួរឲ្យកត់សម្គាល់ ហើយក្រុមការងារ Yugo នឹងយកចិត្តទុកដាក់ ខិតខំប្រឹងប្រែងផ្តល់ជូនសេវាកម្មដ៏ទូលំទូលាយ ដល់អតិថិជនដែលត្រូវការហោះហើរ ជាលក្ខណៈឯកជននៅកម្ពុជា ដូចជាទៅកាន់ប្រទេសនានាក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក»។

សូមជម្រាបថា Yugo ក្រុមហ៊ុនអាកាសចរណ៍ឯកជន ផ្តោតលើការផ្តល់ការហោះហើរ ជាលក្ខណៈឯកជន ដោយឧទ្ធម្ភាគចក្រ និងយន្ដហោះអាជីវកម្មក្នុងតម្លៃដ៏សមរម្យបំផុត ទៅគ្រប់ទីកន្លែងគ្រប់ពេលវេលា។ សេវាកម្មហោះហើររបស់ Yugo ត្រូវបានបំពាក់ដោយកម្មវិធីចល័តរបស់ខ្លួន និងបណ្តាញទូទាំងពិភពលោកទូទាំងអាស៊ីប៉ាស៊ីហ្វិក៕

សម្រាប់ព័ត៍មានលម្អិត សូមទំនាក់ទំនង
Ms Camille Ngo
Commercial Operations Manager
ឬតាមរយ:អ៉ីម៉ែល៖ [email protected]
ឬតាមរយៈ វេបសាយ៖ http://www.yugoplus.com