(ភ្នំពេញ)៖ ពេលនេះជាពេលដែលមាតាបិតា អ្នកអាណាព្យាបាល និងសិស្សានុសិស្សកំពុងស្វែងរក និងសម្រេចចិត្តជ្រើសរើសយកសាលា ដែលផ្តល់ជូននូវការអប់រំប្រកបដោយគុណភាព គួជាទីទុកចិត្ត ដើម្បីផ្តល់ជាគ្រឹះដ៏រឹងមាំសម្រាប់ការសិក្សាថ្នាក់ឧត្តមសិក្សា។

ខាងក្រោមជាលក្ខណៈលេចធ្លោរមួយចំនួន ដែលមាតាបិតា ឬអ្នកអាណាព្យាបាលគួរពិចារណាជ្រើសរើសយកសាលា ហ៊ែរ៉ុដស៍ អន្តរជាតិ សម្រាប់ការអប់រំបុត្រធីតាលោកអ្នក៖

*ហ៊ែរ៉ុដស៍ នាំមកនូវកម្មវិធីសិក្សាលំដាប់ពិភពលោក ពីចក្រភពអង់គ្លេស ចាប់ពីកម្រិតមត្តេយ្យសិក្សា រហូតដល់កម្រិតមធ្យមសិក្សា រួមមាន៖ កម្មវិធីមត្តេយ្យសិក្សាអន្តរជាតិ IEYC កម្មវិធីបឋមសិក្សាអន្តរជាតិ IPC និងកម្មវិធីសិក្សារបស់សាកលវិទ្យាល័យ Cambridge កម្រិតមធ្យមសិក្សា និង IGCSE។

*ចំនួនសិស្សក្នុងថ្នាក់នីមួយៗតិច ដែលអាចបង្កភាពងាយស្រួលក្នុងការបង្រៀននិងរៀន ប្រកបដោយភាពប្រាស្រ័យទាក់ទងខ្ពស់ និងប្រសិទ្ធភាពអតិបរមា។

*ហ៊ែរ៉ុដស៍ ផ្តល់ជូនកម្មវិធីអន្តរជាតិពេញមួយថ្ងៃ និងកម្មវិធីចំណេះដឹងទ្វេភាសា (Bilingual Programme) តាមជម្រើសនិងតម្រូវការរបស់ សិស្សានុសិស្ស។

*គ្រូបង្រៀនកម្មវិធីអន្តរជាតិជាង ៩០% ជាជនជាតិដើមនិយាយភាសាអង់គ្លេស និងមានសមត្ថភាពបង្រៀន និងបទពិសោធន៍ជាច្រើនឆ្នាំ នៅតាមបណ្តាប្រទេសផ្សេងៗ។ គ្រូបង្រៀនកម្មវិធីសិក្សាជាតិ សុទ្ធសឹងតែមានសញ្ញាបត្រគរុកោសល្យ និងបទពិសោធន៍ច្រើនឆ្នាំ។

*សិស្សានុសិស្សដែលបញ្ចប់ការសិក្សាពី ហ៊ែរ៉ុដស៍ នឹងទទួលបានសញ្ញាបត្រ ០២។ សញ្ញាបត្រទី១ ចេញដោយក្រសួងអប់រំ យុវជន និងកីឡា និងទី២ ចេញដោយស្ថាប័ន Cambridge ដែលមានតម្លៃ និងការទទួលស្គាល់ជាសាកល។

*ហ៊ែរ៉ុដស៍ មានបំពាក់បរិក្ខាររូបវ័ន្តទំនើបបំផុត ដើម្បីលក្ខណៈងាយស្រួលក្នុងការសិក្សា។ បរិយាកាសសិក្សាមានភាពអំណោយផល និងភាពទាក់ទាញបំផុតដល់ការសិក្សា។

*ហ៊ែរ៉ុដស៍ បានដំណើរការដាក់ពាក្យស្នើសុំរង្វាយតម្លៃ និងការទទួលស្គាល់គុណភាពអប់រំពីសំណាក់ស្ថាប័នរង្វាយតម្លៃគុណភាពអប់រំសម្រាប់សាលាអន្តរជាតិ CIS។

*ហ៊ែរ៉ុដស៍ មានបុគ្គលិក គ្រូបង្រៀន និងសិស្សានុសិស្សចម្រុះជាតិសាស ដែលបង្កើតឱ្យមាននូវបរិយាកាសសិក្សាមួយ ដែលមានលក្ខណៈអន្តរជាតិពិតៗ។

*ហ៊ែរ៉ុដស៍ មានបន្ថែមថ្នាក់ភាសាចិន សម្រាប់សិស្សានុសិស្សគ្រប់កម្រិត ដែលបង្រៀនដោយគ្រូជនជាតិដើមចិន ១០០%។

សាលាចាប់ផ្តើមទទួលសិស្សថ្មីឱ្យចូលរៀនក្នុងឆ្នាំសិក្សាថ្មី ២០២១-២០២២។ ជាមួយគ្នានេះ សាលានឹងផ្តល់ការបញ្ចុះតម្លៃពិសេស សម្រាប់សិស្សថ្មី ដែលចុះឈ្មោះចូលសិក្សាក្នុងខែមិថុនា ឆ្នាំ២០២១៕

ដោយកន្លែងមានកំណត់ ដូច្នេះសម្រាប់មាតាបិតា អ្នកអាណាព្យាបាល និងសិស្សានុសិស្ស ដែលមានចំណាប់អារម្មណ៍ សូមទាក់ទងមកកាន់ការិយាល័យទទួលចុះឈ្មោះនិងផ្តល់ព័ត៌មាន ដើម្បីដំណើរការចុះឈ្មោះ ឬកក់កន្លែងទុក តាមរយៈលេខទូរសព្ទខាងក្រោម៖

* សាខាទី១ (បឋមសិក្សា): 023 973 999, 077 296 688
* សាខាទី២ (អូឡាំពិក): 023 936 999, 010 296 688
* សាខាទី៣ (មត្តេយ្យសិក្សា): 023 974 999, 061 296 688
* សាខាទី៤ (មធ្យមសិក្សា): 023 973 999, 077 296 688