(រ៉ូម)៖ យោងតាមការចេញផ្សាយដោយគេហទំព័រ The Analyst បានឲ្យដឹងថា ក្រុមបាល់ទាត់ជម្រើសជាតិមាន់គកបារាំង មានដល់ទៅ ២០.៥% ក្នុងការឈ្នះជើងឯកពានរង្វាន់អឺរ៉ុប UEFA Euro 2020 លើកទី១៦ នេះ។
វាមានរយៈពេល ២១ឆ្នាំមកហើយដែលបានរាំងបានខកខានពាន Euro គិតចាប់តាំងពីឆ្នាំ២០០០ និងលើកដំបូងកាលឆ្នាំ១៩៨៤ ដ្បិតពួកគេត្រូវប៉ះគូប្រជែងស្វីសក្នុងវគ្គ ១៦ក្រុមចុងក្រោយនារាត្រីថ្ងៃពុធសប្តាហ៍ក្រោយ។
បារាំង ទើបតែចាញ់ព័រទុយហ្គាល់ ១-០ ក្នុងនាទីបន្ថែម ១៥នាទី ២ដងក្នុងវគ្គផ្តាច់ព្រ័ត្រកាល Euro 2016 ក្នុងទឹកដីរបស់ពួកគេ មុនពេលមកលើពាន FIFA World Cup 2018 នៅប្រទេសរុស្ស៊ី។ ក្នុងន័យនេះចង់បញ្ជាក់ថា បារាំងតែងតែធ្វើបានល្អជានិច្ចក្រោយពេលលើកពាន ឬរងជើងឯកណាមួយរួចហើយ គ្រាដែលពួកគេក៏ជាក្រុមជើងឯក World Cup 1998 ផងដែរ។
កីឡាករដែលអ្នកចាត់ការទូទៅ Didier Deschamps ជ្រើសរើសមកនេះ សុទ្ធតែកំពុងឡើងជើង និងជួយក្លិបលើកពានស្ទើរទាំងអស់មានដូចជា Benjamin Pavard, Corentin Tolisso និង Lucas Hernandes មកពី Bayern Munich និង N’colo Kante និង Olivier Giroud មកពីតោខៀវ Chelsea និង Kylian Mbappe និង Presnel Kimpembe មកពី Paris Saint-Germain រួមទាំង Antoine Griezmann មកពី FC Barcelona និង Raphael Varane រួមទាំង Karim Benzema មកពី Real Madrid និងម្ចាស់ស្រោមដៃមាស World Cup 2018 Hugo Lloris មកពីក្លិប Tottenham Hotspur។
តែយ៉ាងណា ៣ប្រកួតក្នុងពូល F របស់បារាំងធ្វើពុំទាន់បានល្អ និងទុកចិត្ត ១០០% ឡើយ ក្រៅពីឈ្នះ១ និងស្មើ២ដង ទោះជាប់លេខ១ ប្រចាំពូលចុងក្រោយគេក្នុងចំណោម ២៤ប្រទេសក៏ដោយ ដ្បិតក្រុមមាន់គកមួយនេះសំបូរទៅដោយកីឡាករវ័យក្មេងៗដូចអង់គ្លេសពិតមែន៕