(ភ្នំពេញ)៖ ក្រុមហ៊ុន Herbalife Nutrition កម្ពុជា ដែលត្រូវបានគេទទួលស្គាល់ថាជា ក្រុមហ៊ុនឈានមុខគេផ្នែកអាហារូបត្ថម្ភ ចែករំលែកវិធីសាស្ត្រសុខភាព ៥យ៉ាង ដើម្បីគ្រប់គ្រងស្ត្រេស។

អ្នកប្រហែលជាស្គាល់នរណាម្នាក់ ដែលកំពុងស្ថិតក្នុងស្ថានភាពស្ត្រេស។ ហើយក៏ប្រហែលជាអ្នកដែរ ដែលកំពុងជួបប្រទះនូវបញ្ហានេះ និងកំពុងព្យាយាមរកដំណោះស្រាយដើម្បីគ្រប់គ្រងវា។ ស្រ្តេសប៉ះពាល់ដល់មនុស្សគ្រប់គ្នា ពីព្រោះវាជាការឆ្លើយតបបែបធម្មជាតិអំពីរបៀបដែលខួរក្បាល និងរាងកាយរបស់យើងមានប្រតិកម្មចំពោះស្រ្តេស។ ប៉ុន្តែការរៀនគ្រប់គ្រងស្ត្រេស គឺមានសារៈសំខាន់ណាស់ចំពោះសុខុមាលភាពទូទៅរបស់យើង។

យោងតាមរបាយការណ៍ស្ត្រេសប្រចាំឆ្នាំនៅអាមេរិក ដោយសមាគមចិត្តសាស្ត្រអាមេរិក លុយកាក់ និងការងារនៅតែជាដើមហេតុ
ចំបងដែលបង្កឱ្យមានស្ត្រេសនៅឆ្នាំ២០១៨។ ប៉ុន្តែការរកឃើញដែលគួរឱ្យចាប់អារម្មណ៍មួយ គឺការអត់ធ្មត់ខ្ពស់ចំពោះភាពតានតឹងទាំងនេះ ក៏បានកើនឡើងផងដែរ។

កត្តាសំខាន់ គឺការគ្រប់គ្រងភាពតានតឹងប្រកបដោយប្រសិទ្ធភាព។ ប្រសិនបើមិនបានត្រួតពិនិត្យភាពតានតឹង និងស្រ្តេសទាំងនេះ វានឹងអាចជះឥទ្ធិពលដល់សតិអារម្មណ៍ និងរាងកាយរបស់យើងផងដែរ។

* ទី១៖ គ្រប់គ្រងស្ត្រេសតាមរយៈការបរិភោគអាហារប្រកបដោយសុខភាពល្អ

ប្រព័ន្ធភាពស៊ាំរបស់យើងត្រូវការការគេងឱ្យបានគ្រប់គ្រាន់ លំហាត់ប្រាណ និងអាហារូបត្ថម្ភឱ្យបានគ្រប់គ្រាន់ផងដែរ។ ប៉ុន្តែភាពតានតឹងរយៈពេលយូរអាចនាំឱ្យអស់កម្លាំង ហើយវាក៏ជះឥទ្ធិពលអវិជ្ជមានដល់អារម្មណ៍របស់យើង ដែលធ្វើឱ្យពិបាកក្នុងការរៀបចំការរស់នៅ ដែលមានសុខភាពល្អដែរ។

មនុស្សភាគច្រើនមានទំនោរ ទៅរកការបរិភោគច្រើនជ្រុល ក្នុងកំឡុងពេលមានភាពតានតឹង ហើយងាកទៅរកអាហារដែលងាយស្រួល និងរហ័ស ដែលសុទ្ធសឹងតែផ្ទុកទៅដោយជាតិខ្លាញ់ អំបិល និងស្ករច្រើន។ ហើយប្រសិនបើអ្នកបរិភោគជាតិកាហ្វេអ៊ីនច្រើនពេក នៅពេលល្ងាច ដើម្បីពង្រឹងអារម្មណ៍ និងថាមពលរបស់អ្នកនោះ វាអាចបង្កជាផលអវិជ្ជមានទៅវិញទេ ដោយសារផលរំខានដល់ដំណេករបស់អ្នក។

ការគិតបានដិតដល់ពីអ្វីដែលអ្នកបរិភោគ ជាពិសេសនៅពេលដែលអ្នកស្ត្រេស អាចជួយអ្នកក្នុងការគ្រប់គ្រងកម្រិតស្ត្រេសបានល្អ។
នេះជាគន្លឹះខ្លះៗសម្រាប់ការបរិភោគអាហារដែលមានសុខភាពល្អ៖

* ទី២៖ ជៀសវាងការបរិភោគអាហារសម្រន់ដោយមិនបានគិតដិតដល់

អាហារូបត្ថម្ភដែលមានកាឡូរីខ្ពស់អាចបញ្ចេញសារធាតុគីមីមួយចំនួននៅក្នុងខួរក្បាលរបស់យើង ដែលធ្វើឱ្យយើងមានអារម្មណ៍ថាមានរំភើប និងសប្បាយរីករាយ ប៉ុន្តែវាមានតែក្នុងរយៈពេលខ្លីប៉ុណ្ណោះ។ វាក៏ធ្វើឱ្យយើងចេះតែចង់បរិភោគបន្ថែមរហូត ដែលជាមូលហេតុធ្វើឱ្យឡើងទម្ងន់ និងបន្ទាប់មកបណ្តាលទៅជាភាពតានតឹងផ្នែកចិត្តសាស្រ្ត។

*ទី៣៖ បរិភោគឱ្យបានទៀងទាត់ ហើយកុំរំលងអាហារ

នៅពេលអ្នកធុញថប់ អ្នកអាចនឹងពន្យាលពេលបរិភោគអាហារ ឬពេលខ្លះមិនបរិភោគក៏មាន។ ជាលទ្ធផល អារម្មណ៍ និងកម្រិតថាមពលរបស់អ្នកនឹងថយចុះ។ កម្រិតជាតិស្ករក្នុងឈាមរបស់អ្នកអាចធ្លាក់ចុះ ដែលនាំឱ្យមានការកើនឡើងនូវភាពតានតឹង។ ប្រសិនបើពេលអ្នកស្រ្តេស ហើយមិនមានចំណង់អាហារ សូមព្យាយាមញ៉ាំអាហារដែលមានបរិមាណតិចឱ្យបានញឹកញាប់ជារៀងរាល់ថ្ងៃ។ ដូចគ្នានេះផងដែរ គួរតែរក្សាពេលវេលាបរិភោគអាហារដោយរីករាយ និងដាច់ដោយឡែកពីការងារ ឬប្រភពនៃភាពតានតឹងផ្សេងទៀត។ ចំណាយពេលបន្តិចបន្តួច ដើម្បីបរិភោគអាហារតាមសម្រួល។ ធ្វើដូចនេះ អ្នកនឹងអាចបរិភោគតិច ហើយមានអារម្មណ៍រីករាយជាងមុន។

* ទី៤៖ គ្រប់គ្រងស្ត្រេសរបស់អ្នកតាមរយៈសកម្មភាពរាងកាយ

មិនថាអ្នកមានអារម្មណ៍ចូលចិត្តវា ឬក៏អត់ការធ្វើលំហាត់ប្រាណ គឺជាវិធីសាស្ត្រកាត់បន្ថយស្ត្រេសដ៏មានប្រសិទ្ធិភាព។ នៅពេលអ្នកហាត់ប្រាណ រាងកាយរបស់អ្នកបញ្ចេញអរម៉ូន endorphins ដែលធ្វើឱ្យអ្នកមានអារម្មណ៍ល្អស្រស់ស្រាយ។ សម្រាប់មនុស្សមួយចំនួន ការហាត់ប្រាណដែលមានអាំងតង់ស៊ីតេទាបដូចជា យូហ្គា ផាលេត ឬដើរលេងលំហែកាយនៅក្នុងឧទ្យាន គឺជាមធ្យោបាយដោះស្រាយដ៏ល្អបំផុតសម្រាប់ភាពតានតឹង។ អ្នកផ្សេងទៀតចូលចិត្តការហាត់ប្រាណដែលមានអាំងតង់ស៊ីតេខ្ពស់ដូចជាការរត់ជាដើម។
ការធ្វើលំហាត់ប្រាណអ្វីក៏ដោយដែលធ្វើឱ្យអ្នកមានអារម្មណ៍ល្អ និងសំរេចបានវាគឺជាឱកាសល្អដែលអ្នកអាចសាកល្បងនៅផ្ទះបាន។

* ទី៥៖ កុំភ្លេចការគេង

នៅពេលដែលយើងគេងមិនបានគ្រប់គ្រាន់ រាងកាយរបស់យើងនឹងបញ្ចេញអរម៉ូន cortisol ច្រើនជាងធម្មតា។ អរម៉ូន cortisol គឺជាអរម៉ូនស្ត្រេសដែលអាចធ្វើអោយយើងអស់កំលាំង និងមានភាពតានតឹង។ ការគេងជួយឱ្យរាងកាយរបស់យើងសម្រាកបានគ្រប់គ្រាន់ ដើម្បីជម្រុញកោសិកាយើងបានជាថ្មី។ ដែលទាំងនេះ គឺចាំបាច់ណាស់សម្រាប់រាងកាយទាំងមូលរបស់យើង ហើយការសំរាកនៅពេលយប់ក៏អាចជួយបំបាត់ភាពតានតឹងផ្នែកចិត្តសាស្ត្របានផងដែរ។

ការបូកបញ្ចូលគ្នានៃ អាហារូបត្ថម្ភ ការធ្វើលំហាត់ប្រាណ និងការគេងអាចផ្តល់នូវសុខភាពល្អប្រសើរ ហើយខណៈពេលដែលវាមិនអាចបំបាត់ស្ថានភាពស្ត្រេសទាំងស្រុង តែវាអាចជួយអ្នកក្នុងការគ្រប់គ្រងកម្រិតស្ត្រេសបានល្អប្រសើរ និងទទួលបាននូវសុខុមាលភាពប្រសើរជាងមុន។

Herbalife Nutrition គឺជាក្រុមហ៊ុនអាហារូបត្ថម្ភលំដាប់ពិភពលោកមួយដែលបានផ្លាស់ប្តូរជីវិតរបស់មនុស្សជាមួយនឹងផលិតផលអាហារូបត្ថម្ភដ៏អស្ចារ្យ និងជាឱកាសអាជីវកម្មសម្រាប់សមាជិកឯករាជ្យរបស់ខ្លួនចាប់តាំងពីឆ្នាំ១៩៨០។ យើងផ្តល់គុណភាពខ្ពស់ ផលិតផលដែលមានលក្ខណៈវិទ្យាសាស្ត្រ ដែលបានលក់នៅក្នុងជាង ៩០ប្រទេសដោយសមាជិកឯករាជ្យរបស់យើង ដែល ផ្តល់ជូននូវការបណ្តុះបណ្តាលមួយទល់មួយ និងផ្តល់ការគាំទ្រសហគមន៍ដោយបំផុសគំនិតឱ្យអតិថិជនប្រកាន់ខ្ជាប់នូវរបៀបរស់នៅដែលមានភាពសកម្ម និងមានសុខភាពល្អ។

តាមរយៈយុទ្ធនាការជាសកលរបស់ក្រុមហ៊ុនដើម្បីលុបបំបាត់បញ្ហាកង្វះខាតអាហាររូបត្ថម្ភ Herbalife Nutrition ក៏បានប្តេជ្ញាចិត្តក្នុងការនាំយកអាហារូបត្ថម្ភ និងការអប់រំដល់សហគមន៍នៅជុំវិញពិភពលោក។ សម្រាប់ពត៌មានបន្ថែម, សូមចូលទៅកាន់ IAmHerbalifeNutrition.com