(ភ្នំពេញ)៖ ក្រុមហ៊ុន ជីហ្គៀគ្រុប (GGear Group ) និងក្រុមហ៊ុន LG Electronics បានប្រារព្ធនូវពិធីសម្ពោធជាផ្លូវការ សាខាថ្មីមួយទៀត គឺ LG BRANDSHOP សាខាសែនសុខ ដែលមានអាសយដ្ឋាន ផ្លូវឧកញ៉ម៉ុងឬទ្ធី ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

កម្មវិធីនេះធ្វើឡើងនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ ដែលមានការចូលរួមពីថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន ជីហ្គៀគ្រុប (GGear Group ) និងក្រុមហ៊ុន LG Electronics។

ដើម្បីឲ្យកាន់តែមានភាពងាយស្រួល ក្នុងការស្វែងរកនូវផលិតផលគ្រឿងអេឡិចត្រូនិច LG យើងបានពង្រីកបន្ថែមនូវសាខាថ្មី គឺ LG BRANDSHOP សាខាសែនសុខ ដែលជាសាខាទី១៣ ក្នុងចំណោម LG BRANDSHOP ទូរទាំងប្រទេសកម្ពុជា ហើយជាសាខាទី៦ ក្នុងរាជធានីភ្នំពេញ។

LG BRANDSHOP សាខាសែនសុខ គឺមានដាក់តាំងបង្ហាញ និងលក់នូវរាល់ឧបករណ៍អេឡិចត្រូនិចរបស់ម៉ាក LG ទាំងអស់ដែលមានដូចជា ទូរទស្សន៍ ម៉ាស៊ីនត្រជាក់ ទូរទឹកកក ម៉ាស៊ីនបោកសំលៀកបំពាក់ ឧបករណ៍បំពងសម្លេង និងឧបករណ៍ប្រើប្រាស់ក្នុងផ្ទះជាច្រើនផ្សេងទៀត ដែលសុទ្ធសឹងតែជាផលិតផលទំនើបៗ និងម៉ូដែលថ្មីៗ ចុងក្រោយគេបង្អស់របស់ LG ។

នាក្នុងឱកាសនៃពិធីសម្ពោធ LG BRANDSHOP សាខាសែនសុខ លោក Sung Suk Kim អគ្គនាយកក្រុមហ៊ុន LG Electronics ប្រចាំប្រទេសកម្ពុជាក៏បានថ្លែងថា «គោលដៅដ៏ចំបងរបស់ LG Brandshop គឺជាកន្លែងដែលផ្តល់នូវការលក់ ទំនិញដែលប្រកបដោយសុវត្ថិភាពមានភាពងាយស្រួល សម្រាប់អតិថិជនទាំងអស់ព្រមទាំងជាកន្លែង ដែលអតិថិជនអាចទទួលបាននូវផលិតផល និងសេវាកម្មទៅតាមកម្រិតដែលពួកគាត់ចង់បាន»

ក្រុមហ៊ុន LG នឹងប្រឹងប្រែងអោយអស់ពីសមត្ថភាព ដើម្បីផ្តល់នូវគុណភាពផលិតផល និងសុវត្ថិភាពដល់អតិថិជន ដែលរួមមានដូចជា LG Styler ម៉ាស៊ីនស្ទីមនិងអ៊ុតស្ងួត, Washer ម៉ាស៊ីនបោកគក់, Dryer ម៉ាស៊ីនសម្ងួតសម្លៀកបំពាក់ និង RAC with UV Nano ម៉ាស៊ីនត្រជាក់ដែលបំពាក់មកជាមួយនូវកាំរស្មី UV Nano, ព្រមទាំង Wearable air-purifier mask ម៉ាសបន្សុទ្ធខ្យល់ដែលអាចពាក់ការពារនៅនឹងមុខបាន។

លោកឧកញ៉ា សុខ ពិសិដ្ឋ អគ្គនាយកក្រុមហ៊ុន ជីហ្គៀ (GGear Group) បានថ្លែងថា «នេះគឺជាលើកទីមួយហើយដែលយើងបា្ររព្ធពិធីសម្ភោធជាផ្លូវការ របស់ហាងតាមរយៈការផ្សាយផ្ទាល់ យ៉ាងណាក្តីការបើកបន្ថែមសាខានេះ គឺដើម្បីផ្ដល់សេវាជួសជុល ឲ្យបានកាន់តែកៀកជិតសម្រាប់បងប្អូនអតិថិជនយើង»។ ថ្វីត្បិតតែយើងនៅក្នុងស្ថានភាពជំងឺកូវីត-១៩ ក៏ដោយ យើងនៅតែបន្តការផ្ដល់សេវាកម្មដល់អតិថិជនជាមួយនឹងសុវត្ថិភាព និងភាពកក់ក្ដៅជានិច្ច ។

 អតិថិជនទាំងអស់គ្នាអាចអញ្ជើញទទួលយកនៅបទពិសោធន៍ថ្មីៗ ដ៏អស្ចារ្យពីបច្ចេកវិទ្យាចុងក្រោយរបស់គ្រឿងអេឡិចត្រូនិច LG គ្រប់ប្រភេទទាំងអស់នៅហាង LG BRANDSHOP ថ្មីនេះ ហើយយើងក៏មានក្រុមការងារដែលមានជំនាញច្បាស់លាស់ និងបទពិសោធន៍យូរឆ្នាំ លើផលិតផលទាំងអស់ដែលអាចប្រឹក្សាយោបល់ ដើម្បីបំពេញតំរូវការប្រើប្រាស់អោយអតិថិជនតាមការចង់បាន ។

ក្នុងឱកាសបើកដំណើរការជាផ្លូវការ របស់សាខាសែនសុខ នេះផងដែរ LG BRANDSHOP មានកម្មវិធីប្រូម៉ូសិនលក់បញ្ចុះតម្លៃ យ៉ាងពិសេស រួមជាមួយការផ្ដល់ជូនកាដូរភ្លាមៗជាច្រើន ចាប់ផ្ដើមពីថ្ងៃនេះរហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ ដែលលោកអ្នកអាចធ្វើការបញ្ជាទិញតាមរយៈផេក ( LG Brandshop Cambodia ) បាន ឬ ធ្វើការទំនាក់ទំនងមកកាន់លេខទូរស័ព្ទ 016 888 029 / 012 444 051៕