(ភ្នំពេញ)៖ កាលពីដើមខែមិថុនាកន្លងទៅនេះ ក្រុមហ៊ុនបុរី ប៉េង ហួត បានប្រកាសអំពីការបើកបម្រើការការិយាល័យលក់ថ្មី នៅគម្រោង ដឹស្តា មុនីរ៉ាហ៍ ដែលស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ 6A ជាមួយនឹងការផ្ដល់ជូនពិសេសទៅដល់អតិថិជន។

ដោយឡែកនាថ្ងៃទី២៥ មិថុនា ឆ្នាំ២០២១ បុរី ប៉េង ហួត បានរៀបចំពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង ភាពជាគូនៃកិច្ចសហប្រតិបត្តិការជាមួយធនាគារ ហុង លីអុង នៅការិយាល័យលក់ថ្មីគម្រោង ដឹស្តា មុនីរ៉ាហ៍ផ្ទាល់។

ភាពជាដៃគូនេះ មានគោលបំណងដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុនទាំងពីរ ឱ្យកាន់តែល្អប្រសើរ និងផ្ដល់នូវកម្ចីទិញផ្ទះដែលមានលក្ខខណ្ឌ និងអត្រាការប្រាក់ពិសេសទៅដល់អតិថិជនរបស់បុរី ប៉េង ហួត។

អ្នកស្រី គង់ មរកត អនុប្រធានផ្នែកលក់នៃក្រុមហ៊ុន ប៉េង ហួត បានថ្លែងថា បុរី ប៉េង ហួត បានសហការគ្នាយ៉ាងស្អិតរមួតជាមួយធនាគារ ហុង លីអុង រយៈពេល៤ឆ្នាំមកហើយ ដើម្បីធានានូវការផ្តល់ជូននូវលក្ខខណ្ឌបង់ប្រាក់ អត្រាការប្រាក់ និងការផ្តល់ជូនផ្សេង ទៀតទៅដល់អតិថិជនជាច្រើន របស់បុរី ប៉េង ហួត។

លោកស្រីថ្លែងបន្តថា «សម្រាប់នៅថ្ងៃនេះដែរ យើងនឹងមានការប្រកាសពីការផ្តល់ជូនកាន់តែពិសេសៗ បន្ថែមទៀតសម្រាប់ ការទិញលំនៅឋាននៅគម្រោង ដឹស្តា មុនីរាហ៍ នេះផ្ទាល់ រួមជាមួយការផ្ដល់ជូនពីធនាគារ ហុង លីអុង ផងដែរ»

ដោយឡែក លោក ស៊ុន ភារម្យ ប្រធានសាខាបឹងស្នោ នៃធនាគារ ហុង លីអុង ក៏បានប្រសាសន៍ក្នុងពិធីនេះថា «ធនាគារ ហុង លីអុង ជឿជាក់ថាការសហការយ៉ាងល្អនេះនឹងនៅតែបន្ត ហើយយើងខ្ញុំ ក៏នឹងខិតខំប្រឹងប្រែងផ្តល់នូវអ្វីដែលថ្មីក្នុងន័យជួយឱ្យអតិថិជនទាំងអស់ ជាពិសេសអតិថិជនរបស់បុរី ប៉េង ហួត ទទួលបាននូវគេហដ្ធានដ៏ល្អជាមួយសេវាកម្ចីទិញផ្ទះដែលមានភាពងាយស្រួល និងទទួលបានការចំណេញជាច្រើននៅពេលអនាគត»

ដើម្បីអបអរសាទរចំពោះការបើកបម្រើការជាផ្លូវការនៃការិយាល័យលក់ថ្មីនៃគម្រោង ដឹស្តា មុនីរ៉ាហ៍ បុរី ប៉េង ហួត មានការផ្ដល់ជូនពិសេសៗដូចជា ការបញ្ចុះតម្លៃយ៉ាងច្រើន លក្ខខណ្ឌបង់ប្រាក់កាន់តែងាយស្រួល រួមជាមួយកាដូអនុស្សាវរីយ៍ភ្លាមៗសម្រាប់ការកក់នៅទីតាំងផ្ទាល់ និងការផ្ដល់ជូនផ្សេងទៀតសម្រាប់រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៥ រហូតដល់ថ្ងៃទី២៧ មិថុនា ២០២១។

មិនតែប៉ុណ្ណោះ អតិថិជនក៏នឹងទទួលបានកម្ចីទិញផ្ទះដែលមានអត្រាការប្រាក់កាន់តែពិសេសត្រឹមតែ 6.99% ប៉ុណ្ណោះក្នុងមួយឆ្នាំ និងទំហំកម្ចីរហូតដល់ 80%នៃតម្លៃគេហដ្ឋាន ហើយមានរយៈពេលរហូតដល់ 25ឆ្នាំ មិនចាំបាច់មានទ្រព្យបញ្ចាំក្នុងអំឡុងពេលសាងសង់ ដោយត្រូវការត្រឹមតែឯកសារទិញលក់ប៉ុណ្ណោះ ជាមួយការអនុម័តយ៉ាងឆាប់រហ័សពីធនាគារ ហុង លីអុង ផងដែរ។

សូមអញ្ជើញមកសាកសួរព័ត៌មានជាមួយសហការីលក់បុរី ប៉េង ហួត នៅការិយាល័យលក់ថ្មីគម្រោង ដឹស្តា មុនីរ៉ាហ៍ ដែលមានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ 6A ចម្ងាយត្រឹមតែ 3នាទីពីសាលាកសិកម្មព្រែកលៀប ឬមើលផែនទីទីតាំង https://bit.ly/TheStarMunirah ឬទាក់ទងតាមទូរសព្ទលេខ៖ 098 / 016 / 017 596 789៕