(ប៊ូដាប៉េស)៖ ព្រឹត្តិការណ៍បាល់ទាត់ពានរង្វាន់ជើងឯកអឺរ៉ុប UEFA Euro 2020 ដែលមាន ១១ប្រទេសធ្វើសហម្ចាស់ផ្ទះនោះ នឹងឈានចូលការប្រកួតថ្ងៃទី២ នៃវគ្គ ១៦ក្រុមចុងក្រោយ ដ្បិតរកឃើញ ២ក្រុមដែលបានឆ្លងផុតវគ្គនេះឈានចូលទៅវគ្គ ៨ក្រុមជាបន្តទៀតរួចហើយក្តីរួមមាន ដាណឺម៉ាក និងអ៉ីតាលី។

*គូទី១៖ ហូឡង់ ប៉ះសាធារណរដ្ឋឆេក នាម៉ោង ១១៖០០នាទីយប់ (ម៉ោងនៅកម្ពុជា) ថ្ងៃអាទិត្យ ទី២៧ ខែមិថុនា ឆ្នាំ២០២១ ក្នុងវគ្គ ១៦ក្រុមចុងក្រោយនៃពាន Euro 2020 ធ្វើឡើងនៅកីឡដ្ឋាន Puskas Arena ស្ថិតក្នុងទីក្រុង Budapest ប្រទេសហុងគ្រី។

*គូទី២៖ ប៊ែលហ្សិក ប៉ះព័រទុយហ្គាល់ នាម៉ោង ០២៖០០នាទីយប់ (ម៉ោងនៅកម្ពុជា) ឈានចូលថ្ងៃចន្ទ ទី២៨ ខែមិថុនា ឆ្នាំ២០២១ ពីការប្រកួតវគ្គ ១៦ក្រុមចុងក្រោយនៃពានរង្វាន់អឺរ៉ុប UEFA Euro 2020 ដែលនឹងធ្វើឡើងនៅកីឡដ្ឋាន Estadio de La Cartuja ស្ថិតក្នុងទីក្រុង Seville ប្រទេសអេស្ប៉ាញ។

គួរបញ្ជាក់ផងថា រវាងក្រុមឈ្នះហូឡង់ ប៉ះសាធារណរដ្ឋឆេក នឹងត្រូវឡើងទៅប៉ះដាណឺម៉ាក ដែលបានកំពុងរង់ចាំប្រកួតវគ្គ ៨ក្រុមចុងក្រោយ គ្រាដែលគូឈ្នះរវាងក្រុមប៊ែលហ្សិកជួបព័រទុយហ្គាល់ត្រូវប៉ះអ៉ីតាលី៕