(ភ្នំពេញ)៖ សម្រាប់សប្ដាហ៍ថ្មីនាថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១នេះ Fresh News Plus សូមលើកយកនូវគតិបណ្ឌិតថ្មីទាំង ៥ ឃ្លាថ្មីៗទៀត ដែលរួមមានដូចតទៅ៖

១៖ សុខភាព គឺជាកាដូរដ៏អស្ចារ្យ, ការពេញចិត្ត គឺជាទ្រព្យដ៏មហាសាល, សេចក្ដីស្មោះត្រង់ គឺជាទំនាក់ទំនងដ៏ស្អិតល្មួត (ព្រះពុទ្ធបរមគ្រូ)។

២៖ មនុស្សដែលឱបក្រសោបសេចក្ដីខឹងក្រោធ ប្រៀបដូចមនុស្សផឹកថ្នាំពុលហើយអង្គុយរង់ចាំថ្ងៃស្លាប់ (ព្រះពុទ្ធបរមគ្រូ)។

៣៖ មន្ត្រីល្អត្រូវស្មោះត្រង់ និងមានគំនិតជួយឱ្យនគរបានរីកចម្រើនខ្លាំង (ជូកឺ លាង)។

៤៖ អ្នកជំនួញ បើធ្វើមិនចំណេញ គេមិនរកស៉ីនោះទេ រីឯអ្នកឆ្លាត បើនិយាយខាត ក៏គេមិនហាស្ដីតែផ្ដាសនោះដែរ (សុភាសិតចិន)។

៥៖ អ្នកដឹងច្រើនតែងនិយាយតិច (ឡៅ ស៉ឺ)៕