(ប៊ូដាប៉េស)៖ ក្រុមជម្រើសជាតិសាធារណរដ្ឋឆេក បានយកឈ្នះក្រុមជម្រើសជាតិហូឡង់ដែលនៅសល់គ្នា ១០នាក់លើទីលានក្នុងលទ្ធផល ២-០ មានឱកាសឡើងទៅវគ្គ ៨ក្រុមចុងក្រោយត្រូវប៉ះក្រុមជម្រើសជាតិដាណឺម៉ាកនៃការប្រជែងពានអឺរ៉ុប UEFA Euro 2020 នារាត្រីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១នេះ នៅកីឡដ្ឋាន Puskas Arena ស្ថិតក្នុងទីក្រុង Budapest ប្រទេសហុងគ្រី។
ការដាក់សម្ពាធទៅវិញទៅមករវាងក្រុមទាំងពី ក្នុងនោះក្រុមជម្រើសជាតិហូឡង់ ក៏នៅសល់គ្នាតែ ១០នាក់ដែលកីឡាករខ្សែការពារ Matthijs De Ligt ពិន័យកាតក្រហមក្រោយបង្កកំហុសយកដៃប៉ះបាល់នៅនាទី៥៥ ខណៈក្រុមសាធារណរដ្ឋឆេក ក៏មានឱកាសរកបានគ្រាប់ជ័យជម្នះពីការតែតបញ្ចូលទីបានយ៉ាងល្អរបស់កីឡាករ Tomas Holes នៅនាទី៦៨ នឹងកីឡាករ Patrik Schick នៅនាទី៨០។
ដូច្នេះក្រុមជម្រើសជាតិសាធារណរដ្ឋឆេក នឹងឡើងទៅប៉ះក្រុមជម្រើសជាតិដាណឺម៉ាក នៅការប្រជែងវគ្គ ៨ក្រុមជាបន្តទៀតដែលនឹងធ្វើឡើងនៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២១ នៅកីឡដ្ឋាន Baku Olympic នាប្រទេសអាស៊ែបៃហ្សង់ ខណៈអតីតជើងឯក Euro 1988 ហូឡង់ក៏អស់ឱកាសត្រឹមវគ្គ ១៦ក្រុមនៃការប្រជែងពាន Euro 2020 នេះ៕