(ភ្នំពេញ)៖ កាន់តែពិសេស! ឥឡូវនេះ រាល់អតិថិជនដែលបញ្ចូលលុយទូរស័ព្ទ តាមរយៈកម្មវិធីស្មាតហ្វូនវីង Wing Money App ឬភ្នាក់ងារវីង ពួកគេនឹងមានឱកាស ឈ្នះរង្វាន់ទឹកប្រាក់៥០០ដុល្លារ ១រង្វាន់, ២០០ដុល្លារ ៥រង្វាន់ និងទឹកប្រាក់១០០ដុល្លារ ចំនួន៣០រង្វាន់រៀងរាល់ខែ។
អតិថិជនទាំងអស់ គ្រាន់តែបញ្ចូលលុយទូរស័ព្ទនៃប្រព័ន្ធ សែលកាត (Cellcard) ឬ ប្រព័ន្ធទូរស័ព្ទដ៏ទៃផ្សេងទៀត ចាប់ពី១ដុល្លារឡើងទៅ តាមយៈភ្នាក់ងារវីងណាមួយ ដែលនៅក្បែរអ្នកបំផុត នោះពួកគេនឹងមានឱកាសឈ្នះរង្វាន់ទាំងនេះ។
អតិថិជនវីង ក៏អាចបញ្ចូលលុយទូរស័ព្ទ បានយ៉ាងងាយស្រួលតាមរយៈ កម្មវិធីស្មាតហ្វូនវីង ដោយចូលទៅកាន់មុខងារ «បញ្ចូលលុយទូរស័ព្ទ» បន្ទាប់មកជ្រើសរើស «លេខទូរស័ព្ទខ្ញុំ» ឬ «លេខទូរស័ព្ទផ្សេងទៀត» បន្ទាប់មកទៀតជ្រើសរើសចំនួនទឹកប្រាក់ដែលចង់បញ្ចូល និងបញ្ចូលលេខសម្ងាត់ទាំង៤ខ្ទង់ជាការស្រេច។
ការផ្តល់ជូនដ៏ពិសេសនេះ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ខែធ្នូ ឆ្នាំ២០២១។ អ្នកមានសំណាងឈ្នះរង្វាន់ នឹងត្រូវប្រកាសតាមទំព័រហ្វេសបុកផ្លូវការ របស់ធនាគារវីង។
សម្រាប់អតិថិជនដែលមិនទាន់មាន កម្មវិធីស្មាតហ្វូនវីង អាចតំឡើងកម្មវិធីនេះ ដោយខ្លួនឯងបានយ៉ាងងាយស្រួលនិងឆាប់រហ័ស ដោយគ្រាន់តែចូលទៅក្នុង App Store ឬ IOS រួចទាញយក Wing Money App និងបំពេញព័ត៌មានតាមការណែនាំ ដើម្បីបង្កើតគណនីផ្ទាល់ខ្លួនជាការស្រេច។
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងលេខទូរស័ព្ទ ០២៣ ៩៩៩ ៩៨៩/ ០១២ ៩៩៩ ៤៨៩ ឬលោកអ្នកអាចផ្ញើសារ មកទំព័រហ្វេកបុកផ្លូវការរបស់វីង https://www.facebook.com/WINGmoney/៕