(កំពង់ឆ្នាំង)៖ ដំណឹងល្អសម្រាប់បងប្អូនអ្នកខេត្តកំពង់ឆ្នាំងទាំងអស់គ្នា ចាប់ពីថ្ងៃទី២៨ ខែមិថុនានេះតទៅ foodpanda នឹងពង្រីកសេវាកម្មរបស់ខ្លួនដល់ខេត្តរបស់អ្នកទាំងអស់គ្នាហើយ។ ជាមួយនឹងការមកដល់ខេត្តកំពង់ឆ្នាំងនេះដែរ foodpanda ក៏បាននាំមកនូវការផ្តល់ជូនពិសេសៗក៏ដូចជាប្រម៉ូសិនជាច្រើនផងដែរ។
ក្នុងនោះសម្រាប់អតិថិជនថ្មីនៅខេត្តកំពង់ឆ្នាំងអាចប្រើប្រាស់កូដ «HELLOKPCH» ដើម្បីទទួលបានការបញ្ចុះតម្លៃ៥០% រហូតដល់៣ដុល្លារភ្លាមៗ សម្រាប់ការចំណាយចាប់ពី៣ដុល្លារឡើងទៅ។
សម្រាប់ការចូលមកដល់ទឹកដីខេត្តកំពង់ឆ្នាំង អ្នកតំណាង foodpanda ក៏បាននាំយកសម្ភារពេទ្យសម្ភារប្រើប្រាស់ការពារមេរោគកូវីដ-១៩ដូចអាល់កុលម៉ាសនិងទឹកបរិសុទ្ធជូនដល់សាលាខេត្តកំពង់ឆ្នាំង ដែលសកម្មភាពនេះក៏បង្ហាញពីការសហការយ៉ាងស្អិតរមួតជាមួយនឹងរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ការចេះជួយគ្នាក្នុងគ្រាលំបាក និងការចូលរួមចំណែកជួយដល់សង្គមផងដែរ។
ជាក់ស្តែងបើទោះបីជាស្ថានភាពជំងឺកូវីដ១៩មិនទាន់ធូរស្រាលនៅឡើយក៏ដោយក៏ foodpanda នៅតែព្យាយាមពង្រីកសេវាកម្មរបស់ខ្លួនទៅតាមបណ្តាខេត្តផ្សេងៗបន្ថែមផងដែរ។ គោលបំណងធំនោះ គឺចង់សម្រាលទុកលំបាករបស់ម្ចាស់អាជីវកម្មខ្នាតតូចឬមធ្យមដើម្បីបង្កើនការលក់ម្ហូបអាហាររបស់ពួកគាត់។ លើសពីនេះ វាក៏ជាផ្នែកមួយក្នុងការជួយទប់ស្កាត់ការរីករាលត្បាតជំងឺកូវីដ១៩ផងដែរ ពោលបងប្អូនទាំងអស់គ្នាមិនចាំបាច់ចេញក្រៅក៏អាចកុម្ម៉ង់ម្ហូបឆ្ងាញ់ៗពី foodpanda មកញ៉ាំនៅផ្ទះបានជាមួយនឹងការប្រើប្រាស់វិធីទូទាត់ប្រាក់តាមបែបឌីជីថល (Cashless Payment) ដោយមិនចាំបាច់កាន់សាច់ប្រាក់ផ្ទាល់ផងដែរ។
បុគ្គលិកដឹកជញ្ជូនរបស់យើងតែងតែអនុវត្តវិធានការអនាម័យជានិច្ច ដូចជាពាក់ម៉ាស់ប្រើទឹកអាល់កុលលាងដៃជូតសម្អាត និងបាញ់ថ្នាំសម្អាតធុងដឹកឥវ៉ាន់ជាប្រចាំ
ដូចដែលអ្នកទាំងអស់គ្នាបានដឹងហើយថា foodpanda គឺជាកម្មវីធីដឹកជញ្ជូនអាហារឈានមុខគេនៅកម្ពុជាក៏ដូចជានៅតំបន់អាស៊ីរបស់យើងទាំងមូលផងដែរ ដោយមានជម្រើសអាហារដ៏សម្បូរបែបការផ្តល់ជូនពិសេសៗឥតឈប់ឈរសុវត្ថិភាព និងរក្សាអនាម័យម្ហូបអាហារបានល្អរួមជាមួយសេវាកម្មដឹកជញ្ជូលរហ័សទាន់ចិត្ត។
គួរបញ្ជាក់ផងដែរបច្ចុប្បន្ន foodpanda កំពុងដំណើរការសេវាដឹកជញ្ជូនយ៉ាងសកម្មលើសពីអាហារនៅស្ទើរទូទាំងប្រទេសកម្ពុជារួមមាននៅភ្នំពេញ សៀមរាប បាត់ដំបង កំពង់ចាម កំពត កំពង់ធំ កំពង់សោម ប៉ោយប៉ែត បន្ទាយមានជ័យ ពោធិ៍សាត់ និងកំពង់ស្ពឺ។
កុំភ្លេចណាទាញយកកម្មវីធីទូរស័ព្ទ foodpanda(http://onelink.to/fpkh) ដើម្បីបញ្ជាទិញអាហារឆ្ងាញ់ៗ និងរបស់ប្រើប្រាស់គ្រប់ប្រភេទតាមតម្រូវការដោយមិនបាច់ចេញក្រៅផ្ទះជាមួយសេវាដឹកតម្លៃសមរម្យ និងឥតគិតថ្លៃសម្រាប់ទីតាំងជាច្រើនក្បែរៗលោកអ្នក។ សូមចុច Subscribe Telegram របស់ foodpanda KH: https://t.me/foodpandakh ដើម្បីទទួលបានប្រូម៉ូសិនពិសេសៗប្រចាំថ្ងៃ និងប័ណ្ណបញ្ចុះតម្លៃជាច្រើនទៀត៕