(អាមេរិក)៖ ក្រុមហ៊ុនបច្ចេកវិទ្យាលំដាប់ពិភពលោក និងជាបណ្ដាញសង្គមដ៏ធំជាងគេ Facebook បានក្លាយជា ក្រុមហ៊ុន ដែល មានតម្លៃនៅលើទីផ្សារ ១ទ្រីលានដុល្លារអាមេរិក (១លានលានដុល្លារអាមេរិក) កាលពីថ្ងៃចន្ទម្សិលមិញនេះ បន្ទាប់ ពី តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុននេះបានឈានឡើងដល់ចំណុចខ្ពស់មួយគួរកត់សម្គាល់។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNet នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ បានឱ្យដឹងថា Facebook បាន ក្លាយជា ក្រុមហ៊ុនដែលមានតម្លៃរហូតដល់ ១ទ្រីលានដុល្លារអាមេរិក ជាលើកដំបូង និងឈរនៅលេខរៀងទី៦ នៃក្រុមហ៊ុន ដែលមានតម្លៃខ្ពស់ជាង ១ទ្រីលានដុល្លារអាមេរិក។

ការផ្ទុះឡើងនៃតម្លៃក្រុមហ៊ុន Facebook នៅលើទីផ្សារខ្ពស់ជាង ១ទ្រីលានដុល្លារអាមេរិកនេះ បានធ្វើឡើង ក្រោយ ពេល ដែល តុលាការសហព័ន្ធ អាមេរិក ច្រានចោលពាក្យបណ្ដឹងរបស់គណៈកម្មការពាណិជ្ជកម្មសហព័ន្ធ (FTC) ដោយបាន ចោទ ប្រកាន់ Facebook ថាបានល្មើសនឹងច្បាប់មួយចំនួន ប៉ុន្តែតុលាការសហព័ន្ធ អាមេរិក បានលើកឡើងថា ការចោលប្រកាន់ របស់ FTC គឺគ្មានភស្ដុតាងច្បាស់លាស់។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនចំនួន៥ទៀតរួមមាន Apple , ក្រុមហ៊ុនប្រេង Saudi Aramco នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអ៊ូឌីត , Microsoft , Amazon , Alphabet (Google) ដោយក្នុងនោះក្រុមហ៊ុន Apple បានផ្ដួលក្រុមហ៊ុន Amazon និងក្រុមហ៊ុន Microsoft ដើម្បីក្លាយជាក្រុមហ៊ុនឯកជនដំបូងគេលើពិភពលោក ដែលមានទ្រព្យ ១ទ្រីលានដុល្លារ កាលពីខែសីហា ឆ្នាំ២០១៨ ៕