(ភ្នំពេញ)៖ ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញផ្សាយរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុឆ្នាំ ២០២០។
ជាមួយគ្នានេះ ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អតិថិជន បុគ្គលិក និយ័តករធានារ៉ាប់រងកម្ពុជា និងដៃគូសហការនានា ដែលបានផ្តល់ទំនុកចិត្ត និងការគាំទ្រដល់ក្រុមហ៊ុន ក្នុងការការពារអនាគតហិរញ្ញវត្ថុជូនក្រុមគ្រួសារកម្ពុជា។
ក្នុងរយៈពេលជិត ៩ ឆ្នាំកន្លងមកនេះ ក្រុមហ៊ុននៅតែបន្តឆន្ទៈដ៏មុតមាំ ក្នុងការជួយកសាងអនាគតហិរញ្ញវត្ថុដ៏រឹងមាំ និងកាន់តែប្រសើរឡើងជូនក្រុមគ្រួសារកម្ពុជាប្រមាណ ១១ ម៉ឺនគ្រួសារដែលជាអតិថិជនយើង តាមរយៈសេវាកម្មការពារហិរញ្ញវត្ថុលំដាប់អន្តរជាតិរបស់ក្រុមហ៊ុន៕
ខាងក្រោមនេះគឺជារបាយការណ៍ស្ថានភាពហិរញ្ញវត្ថុប្រចាំឆ្នាំ ២០២០ របស់ក្រុមហ៊ុន មេនូឡាយហ្វ៍ខេមបូឌា៖