(ភ្នំពេញ)៖ ព្រឹត្តិការណ៍បាល់ទាត់លីគកំពូលកម្ពុជា ឆ្នាំ២០២១ នឹងវិលត្រឡប់មកវិញដែលជាការប្រកួតឈានចូលសប្តាហ៍ទី៦ នៅថ្ងៃទី០៣-០៤ ខែកក្កដាដោយមាន ៨ក្រុមចូលរួម។
សម្រាប់ការប្រកួតនៅថ្ងៃសៅរ៍ ទី០៣ ខែកក្កដារួមមាន៖
១៖ វិសាខា Vs ណាហ្គា
២៖ ខេត្តព្រៃវែង Vs បឹងកេត
៣៖ សូលទីឡូអង្គរ Vs នគរបាលជាតិ។
រីឯការប្រកួតនៅថ្ងៃអាទិត្យ ទី០៤ ខែកក្កដាវិញរួមមាន៖
១៖ អគ្គិសនីកម្ពុជា Vs អាស៊ីអឺរ៉ុប យូណាយធីត។
សូមបញ្ជាក់ផងដែរថា សម្រាប់ការប្រកួតពានរង្វាន់លីគកំពូលកម្ពុជា ឆ្នាំ២០២១ ដែលបានពន្យារពេលដោយសារ COVID-19 បានឈានចូលសប្តាហ៍ទី៦ ហើយមានក្រុមពិសេសត្រូវជួបគ្នាដែរ រវាងក្រុមម្ចាស់ផ្ទះវិសាខា ដែលឈរនៅចំណាត់ថ្នាក់លេខ៥ និងមាន ៨ពិន្ទុផងនោះ ត្រូវទទួលស្វាគមន៍ក្រុមភ្ញៀវណាហ្គាវើលដ៏ ដែលឈរនៅចំណាត់ថ្នាក់លេខ៧ និងមាន ៧ពិន្ទុ នៅថ្ងៃសៅរ៍ ទី០៣ ខែកក្កដាក្នុងទឹកដីនៃកីឡដ្ឋាន ព្រីនស៍ នាម៉ោង ១៥៖៣០នាទីរសៀល៕