(ភ្នំពេញ)៖ ដោយសារតែមានបងប្អូនអតិថិជនជាច្រើន មានការគាំទ្រទៅលើប្រភេទរថយន្ត Off-Road ទាំងនេះ ទើបក្រុមហ៊ុន LVMC Holdings Cambodia,.Co.ltd ដែលជាក្រុមហ៊ុននាំចូល និងចែកចាយផ្ដាច់មុខនូវរថយន្ត SsangYong The NEW MUSSO GRAND ស៊េរីថ្មី អូតូកាប់ពីតាស 4X4 ជារថយន្ត Off Road Pickup ដែលមានសមត្ថិភាពបើកបរ បានគ្រប់ផ្លូវដែលមានឧបសគ្គ ជាពិសេសមានប្រព័ន្ធជើងក្រោមហាប់ណែន។

រថយន្តនេះ បានបំពាក់មកជាមួយម៉ាស៊ីន 2.2L ដែលអាចផលិតនូវកម្លាំងសេះបានដល់ទៅ181PS និងកម្លាំងរមួលបានដល់ទៅ 400 Nm បូករួមជាមួយនឹងប្រអប់លេខ 6វគ្គអូតូ បច្ចេកវីទ្យា Mercedes Benz ដែលធ្វើឲ្យការបើកបរមានភាពរលូន។

ចំណុចពិសេសទាំង៦ ដែលធ្វើឲ្យរថយន្ត The NEW MUSSO GRANDកាន់តែអស្ចារ្យ៖

១៖ ការផ្លាស់ប្ដូរប៉ាណាខាងមុខ រាងកាចមានអំណាច ស្រស់សង្ហារជាងមុន ជាមួយនឹងបន្ទះឆ្នូតសាកសមជាមួយអ្នកដែលចូលចិត្តរថយន្ត ភិចអាប់។ តើអ្នកដឹងទេ ហេតុអ្វីបាន The NEW MUSSO GRAND ធ្វើរាងប៉ាណាធំមានអំនាចបែបនេះ ដោយសារតែយើងរត់ផ្លូវឆ្ងាយមិនក្តៅម៉ាស៊ីន និងធ្វើឲ្យម៉ាស៊ីនបានដំណើរការស្រួល។

២៖ រូបរាងផ្នែកខាងក្រៅពិតជាអែមខ្លាំងណាស់ លេចធ្លោ យ៉ាន់កង់ទំហំ១៧អ៊ីញ ដែលមានសមត្ថិភាពទ្រទំងន់ធ្ងន់រហូតដល់ទៅ១តោនជាង ជាមួយការបំពាក់នៅជន្ទាស និងជើងក្រោមដ៏រឹងមាំ, សម្រាប់ឃ្លុបក្រោយ មានទហំ ១,២៦២លីត្រ ដែលធំជាងរថយន្តភិចអាប់ខ្នាតមធ្យមដ៏ទៃទៀត។

៣៖ រូបរាងផ្នែកខាងក្នុងធំទូលាយ បំពាក់ទៅដោយ Options ទំនើបៗដូចជា ប្រើប្រាស់ប៊ូតុង Smart Keyទាន់សម័យ, អេក្រង់8អ៊ីញ ភ្ជាប់ជាមួយ Apple Carplay and Android Auto, ចង្កឹសលេខ៦វគ្គអូតូ, ប្រើប្រាស់កាពីតាស់ប៉ុង២។

៤៖ ប្រព័ន្ធសុវត្ថិភាព មានបំពាក់កាម៉េរ៉ាខាងក្រោយ, ប្រព័ន្ធជំនួយនៃការចូលចត, គ្រោងដែកមានគុណភាពខ្ពស់ ដែកការពារមានដល់៣ស្រទាំប់ ដែលការពារខ្ពស់នៅពេលរថយន្តប៉ះទង្កិចគ្នា។

៥៖ ម៉ាស៊ីន 2.2L Turbo ស៊ីប្រេងតិច តែកម្លាំងខ្លាំង កម្លាំងសេះដល់ទៅ 181Ps ម៉ាស៊ីនខ្លាំងអាចសណ្តោងដល់ទៅជាង៣តោន។

៦៖ តម្លៃ ៣៥,៥០០ដុល្លារ រួមជាមួយប្រូម៉ូសិនពិសេស ការថែមជូនការដូរពិសេស កាងក្រោយ ឈ្នាន់ចំហៀង ស្ព័ក្រោយ កម្រាលជើងប្រណិតមួយឈុត ប្តូរប្រេងម៉ាស៊ីនជូន ៤ដង និងស្លាកលេខធម្មតា ការធានាជូន ៣ ឆ្នាំ ឬ ១០០.០០០ គីឡូ។

សម្រាប់ព័ត៌មានលំអិត សូមទំនាក់ទំនង៖ ទីតាំងសាខាផ្លូវសហព័ន្ធរុស្សី/ ទូរស័ព្ទលេខ ០៩៥ ៤៥៦ ៨៨៨/ ០៩៨ ៤៥៦ ៨៨៨ -ផែនទី/Map https://goo.gl/maps/pzruJTDwSFtayKeP6 -YouTube channel: https://www.youtube.com/channel/UCaVARrBSL9kUezr6LO4Ow_w
-គេហទំព័រ/Website: https://www.smotor.com.kh