(ភ្នំពេញ)៖ តារាចម្រៀងល្បីឈ្មោះគួរសមក្នុងប្រទេសកម្ពុជា លោក ម៉ា ច័ន្ទបញ្ញា ដោយសារតែប៉ុន្មានថ្ងៃមកនេះ ក្នុងបណ្ដាញសង្គម ក៏ដូចជាមជ្ឈដ្ឋានមហាជនទូទៅ កំពុងតែចាប់អារម្មណ៍រឿងសត្វតោ ចិញ្ចឹមមួយក្បាល ដែលត្រូវអាជ្ញាធរកម្ពុជា យកចេញពីផ្ទះចិញ្ចឹម ជនជាតិចិនមួយរូប គឺលោក Qi Xiao ដើម្បីយកទៅដាក់នៅ សួនសត្វភ្នំតាម៉ៅ ក្នុងទឹកដីខេត្តតាកែវ។ នៅពេលនេះលោកបានចេញមុខឈឺឆ្អាល រឿងសត្វតោចិញ្ចឹម និងទទូចដល់អាជ្ញាធរប្រគល់ជូនម្ចាស់វិញ ក្នុងលក្ខខណ្ឌដ៏ត្រឹមត្រូវមួយ ដើម្បីទទួលបាននូវប្រយោជន៍ទាំងសងខាង។

ជាការពិត ក្រោយយកទៅដាក់នៅក្នុងសួនសត្វភ្នំតាម៉ៅ បានរយៈពេលប៉ុន្មានថ្ងៃ គេសង្កេតឃើញសត្វតោនោះ មិនបានស៊ីចំណី និងមានរូបរាងស្គមស្គាំង រហូតម្ចាស់របស់វា បានដាច់ចិត្តទៅមើល បង្ហាញពីក្ដីនឹករឭក ប្រៀបបីដូចឪពុក និងកូន ពេលបានជួបគ្នា។ ចំណុចនេះ បានធ្វើឲ្យមជ្ឈដ្ឋានមហាជន បានទទូចចង់ឲ្យអាជ្ញាធរពិចារណាឡើងវិញ ចំពោះរឿងសត្វចិញ្ចឹមនៅក្នុងផ្ទះ ហើយបើអាចគួរមានការ ត្រឹមផាកពិន័យ និងអនុញ្ញាតឲ្យតោនោះ រស់នៅជាមួយម្ចាស់របស់វាវិញ។

ដោយឡែកតារាចម្រៀង ម៉ា ច័ន្ទបញ្ញា ចេញមុខឈឺឆ្អាលរឿងសត្វតោចិញ្ចឹម និងទទូចដល់អាជ្ញាធរប្រគល់ជូនម្ចាស់វិញ ក្នុងលក្ខខណ្ឌដ៏ត្រឹមត្រូវមួយ។ លោក ម៉ា ច័ន្ទបញ្ញា បានសរសរសរក្នុងបណ្ដាញសង្គមផ្លូវការរបស់លោក នៅថ្ងៃនេះថា «បើចិញ្ចឹមគ្នាមិនរស់យកគ្នាទៅធ្វើអីទៅ?» ប៉ុន្មានថ្ងៃនេះរឿងរ៉ាវ សត្វតោរបស់បងប្អូនជនជាតិចិន បានល្បីរន្ទឺមែនទែន។ ខ្ញុំសូមឈឺឆ្អាលបន្តិច ដើម្បីប្រយោជន៍ជាតិ។ តាមអានអត្ថបទខាងក្រោម បើអាជ្ញាធរទុកកម្ពុជាខាតប្រយោជន៍៣, ទី១៖ ល្អក់កករនឹងអង្គការសត្វព្រៃពិភពលោក , ដោយសារតែកម្សោយ នៃការទទួលខុសត្រូវលើសត្វ។ ទី២៖ ជនបរទេសមើលឃើញពីកម្សោយ នៃការគ្រប់គ្រងសត្វព្រៃនៅកម្ពុជា ហើយអាជ្ញាធរអាចនឹង ប្រឈមមុខ នឹងការមានបញ្ហា ប្រសិនបើសត្វអាចស្លាប់ ព្រោះខ្វះលក្ខខណ្ឌចិញ្ចឹមត្រឹមត្រូវ និងទី៣៖ មជ្ឈដ្ឋានមហាជន នឹងបង្កការរិះគន់ច្រើនទៅៗ ដែលជារឿងមិនល្អសម្រាប់ ទំនាក់ទំនងរវាងខ្មែរនិងចិន ឬបរទេសនៅថ្ងៃក្រោយ»។

តារាចម្រៀង ម៉ា ច័ន្ទបញ្ញា បានផ្ដល់សារ ថា «តែបើអាជ្ញាធរប្រគល់ជូនម្ចាស់គេវិញ ជាមួយវិធានការ កម្ពុជាចំណេញព្រឹត្តិការណ៍៣ ។
ទី១៖ ស្របតាមទឹកចិត្តមហាជនជាតិ និងអន្តរជាតិ ដែលកំពុងយល់ខុសលើអាជ្ញាធរ ។ ដ្បិតការចាប់នេះ ជាការយកចិត្តទុកដាក់តែមិនត្រូវកាលៈទេសៈ ទំនាក់ទំនងជនជាតិ រវាងជនជាតិ។ ទី២៖ រូបភាពដែលអាជ្ញាធរប្រគល់ជូនម្ចាស់ ជាមួយលក្ខខណ្ឌ បន្ទាប់ពីការរិះគន់ ឬរិតបន្តឹងនេះ នឹងសម្របសម្រួលឲ្យជនជាតិចិន ដែលធ្វើខុសដឹងកំហុស ហើយជាឱកាសល្អ គួរបង្កើតច្បាប់ពិសេស (នៅបរទេសគេ តែងតែធ្វើបែបនេះ) ដើម្បីផាកពិន័យ ជាប្រយោជន៍ជាតិ ដោយប្រាក់ពិន័យអាចផាកក្នុងហេតុផល២យ៉ាង ទី១, ព្រោះមិនបានចុះលិខិតអនុញ្ញាតសុំសិទ្ធិចិញ្ចឹម មិនទទួលខុសត្រូវ និងទី២ ផាកដើម្បីយកលុយពិន័យអភិរក្សដល់សត្វព្រៃដទៃ ដែលជាការចំណេញដល់ការអភិរក្ស ចំណេញដល់ប្រសិទ្ធិភាពច្បាប់ សត្វព្រៃរបស់ខ្មែរ ហើយជាការព្រមានដល់ ជនបរទេសណា ដែលហ៊ានល្មើស។ និងទី៣៖ ចំណេញទំនាក់ទំនងខ្មែរ និងបរទេស ដែលចង់ចំណាយក្នុងការចាយវាយនៅស្រុកយើង ចំណេញដល់មុខមាត់ប្រទេស ដែលមានទំនាក់ទំនងល្អជាមួយ នឹងបញ្ហាដែលបរទេសបានបង្ក និងមានកត្តាចំណេញច្រើនជាង នេះទៀត បើកម្ពុជាប្រគល់តោនេះ ទៅឲ្យម្ចាស់គេវិញជាមួយនឹង លក្ខខណ្ឌ»។

ខាងក្រោមនេះជាអត្ថបទរបស់ម្ចាស់តោ៖

«ក្នុងរយៈមួយឆ្នាំនេះ សត្វតោមិនដែលចេញពីខ្លោងទ្វារផ្ទះម្ដងទេ ហើយក៏មិនដែលលេចមុខនៅទីសាធារណៈ ដែលខ្ញុំគ្រាន់តែស្រឡាញ់សត្វប៉ុណ្ណោះ មិនមែនត្រឹមតែជាសត្វតោនឹងឆ្កែទេ នៅមានសត្វពពែទៀត ចិញ្ចឹមជាមួយសត្វតោជាមួយគ្នា។ ដើម្បីកុំឲ្យសត្វតោបំភ័យប្រជាជន ខ្ញុំបានធ្វើរបងរនាំងខ្ពស់បាំង ហើយវាមានសុខភាពល្អ មិនដែលត្រូវបានគេធ្វើបាបរំលោភបំពាន សាច់គោឆ្អិន ៦គីឡូក្រាមក្នុងមួយថ្ងៃ ទឹកដោះគោ ១ គីឡូក្រាម ប្រសិនបើខ្ញុំប្រើប្រាស់តោ ដើម្បីរកប្រាក់ចំណេញ ខ្ញុំគ្រាន់តែស្រឡាញ់សត្វប៉ុណ្ណោះ ខ្ញុំមិនចង់ឲ្យពួកគេស្លាប់ទេ ថែរក្សាពួកគេដោយក្តីស្រឡាញ់របស់ខ្ញុំ វាត្រូវបានខ្ញុំចិញ្ចឹម តាំងពីនៅតូចហើយក៏មានមនោសចេតនា ខ្ញុំទទួលយកការពិន័យដែលរដ្ធដាក់ពិន័យលើខ្ញុំ ហើយ នឹងធ្វើច្បាប់ចិញ្ចឹមដោយស្របច្បាប់ ដែលពាក់ព័ន្ធដោយគ្រាន់តែសង្ឃឹមថា រដ្ឋាភិបាលអាចបើកចិត្តហើយឲ្យខ្ញុំ ទទួលយកតោខ្ញុំត្រឡប់មកវិញ ពីមុនខ្ញុំក៏ធ្លាប់ធ្វើសប្បុរសធម៌ដែរ ប៉ុន្តែការតបស្នងមកខ្ញុំវិញ គឺបែបនេះ អ៊ីចឹងថ្ងៃក្រោយអ្នកដែលធ្វើល្អក្លាយជាអាក្រក់ ធ្វើឲ្យមនុស្សដែលមានទឹកចិត្តល្អ ក្លាយជាឈាមត្រជាក់»៕