(អង់គ្លេស)៖ ក្លិបបាល់ទាត់ Everton បានចុះកិច្ចសន្យាជាមួយអតីតអ្នកចាត់ការក្លិប Liverpool លោក Rafa Benitez ជាអ្នកចាត់ការថ្មីរបស់ពួកគេ នៅក្នុងកិច្ចសន្យារយៈពេល៣ឆ្នាំ, នេះបើតាមការបញ្ជាក់ពី ក្លិបលេងនៅលីគ Premier League នេះ ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាយប់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១នេះ។

«ការតែងតាំងលោក Benitez នេះ បានធ្វើឡើងបន្ទាប់ពី មានដំណើរការជ្រើសរើសដ៏តឹងរឹង និងទូលំទូលាយដោយក្លិប ក្នុងរយៈពេលបីសប្តាហ៍កន្លងមកនេះ ជាដំណើរការ ដែលបានរួមបញ្ចូលការសម្ភាសន៍ ជាមួយបេក្ខជនជាច្រើនរូប», នេះបើតាមក្លិប បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយ៕