(ក្រុងឡុងដ៍)៖ ក្លិបបាល់ទាត់មាន់ខ្នាយមាស Tottenham Hotspur បានសម្រេចតែងតាំងលោក Nuno Espirito Santo ជាអ្នកចាត់ការទូទៅថ្មីរបស់ពួកគេរយៈពេល ២ឆ្នាំ ក្រោយពីលោកលាឈប់ដឹកនាំក្លិបលេងនៅ Premier League ដូចគ្នា Wolverhamton Wanderer នៅពេលបញ្ចប់រដូវកាលឆ្នាំ២០២០-២០២១។

លោក Nuto បានដឹកនាំ Wolves បញ្ចប់ក្នុងចំណាត់ថ្នាក់លេខ១៣ នៅ Premier League កាលពីរដូវកាលមុនពេលលាឈប់មកដឹកនាំ Spurs ដែលជំនួសកៅអីគ្រូបង្វឹក លោក Jose Mourinho ដែលត្រូវបានបញ្ចប់តំណែងដែលមានកិច្ចសន្យា ២ឆ្នាំនៅទឹកដី Tottenham Stadium មួយនេះ។

លោក Nuno បានចំណាយពេល ៤រដូវកាលដឹកនាំ Wolves ហើយក៏បានជួយក្លិបកញ្ជ្រោងមួយនេះឡើងពីលីគទី២ Championship មកកាន់ Premier League និងឈានដល់វគ្គ ៨ក្រុមចុងក្រោយនៃពានអឺរ៉ុប UEFA Europa League ១ដងថែមទៀតផង។

នៅពេលឈានជើងចូលដឹកនាំក្លិប Spurs លោក Nuno ក៏បានថ្លែងដោយជឿជាក់ផងដែរថា ខ្សែប្រយុទ្ធវ័យ ២៧ឆ្នាំ Harry Kane នឹងបន្តរួមរស់ជាមួយមាន់ខ្នាសមាសទៀត គ្រាដែលប្រធានក្រុមជម្រើសជាតិអង់គ្លេសមួយនេះ ក៏សង្ឃឹមថា នឹងទទួលបានការសន្ទនាពីប្រធានក្លិបលោក Daniel Levy ប្រកបដោយកិត្តិយសផងដែរ៕