(ម៉ូនិច)៖ ក្រុមខ្លាំងអាសូរីអ៉ីតាលី ធ្លាប់មានប្រវត្តិយកឈ្នះគូប្រជែងប៊ែលហ្ស៊ិក ដល់ទៅ ១៤លើក ក្នុងចំណោមការជួបគ្នា ២២លើក មុនពេលប៉ះគ្នាជាថ្មីនៅពានរង្វាន់បាល់ទាត់ជើងឯកអឺរ៉ុប UEFA Euro 2020 នៅវគ្គ ៨ក្រុមចុងក្រោយនារាត្រីឈានចូលថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២១ នាម៉ោង ០២៖០០នាទី (ម៉ោងនៅកម្ពុជា)។

ក្នុងចំណោមប្រវត្តិជួបគ្នា ២២លើកមកនេះ អ៉ីតាលីធ្លាប់យកឈ្នះក្រុមដែលកំពុងឈរនៅលេខ១ ពិភពលោកបច្ចុប្បន្នប៊ែលហ្ស៊ិក ដល់ទៅ ១៤លើក ក្រៅពីស្មើ និងចាញ់ ៤ដងដូចគ្នា។ ប៉ះគ្នាចុងក្រោយអ៉ីតាលី យកឈ្នះប៊ែលហ្ស៊ិក ២-០ កាលលេងពាន Euro 2016 នៅទឹកដីបារាំងនៃវគ្គសន្សំពិន្ទុប្រចាំពូល E គ្រាដែលក្រុមរហ្សនាមបិសាចក្រហមប៊ែលហ្ស៊ិក ធ្លាប់ឈ្នះអ៉ីតាលី ៣-១ វិញកាលមិត្តភាពឆ្នាំ២០១៥។

ប៊ែលហ្ស៊ិក ធ្លាប់ឈ្នះពាន Euro នេះតែម្តងគត់ឆ្នាំ១៩៧២។

អ៉ីតាលី ជាអតីតជើងឯកពាន Euro 1968 និងរងជើងឯក ២សម័យកាលនៅឆ្នាំ២០០០ និងឆ្នាំ២០១២ ជាមួយនឹងប៊ែលហ្ស៊ិក ធ្វើបានត្រឹមតែជើងឯករងនៅឆ្នាំ១៩៨០ និងលេខ៣ ឆ្នាំ១៩៧២៕