(សាន់ភីធើស្ពើក)៖ ក្រុមជម្រើសជាតិអេស្ប៉ាញ មិនដែលប៉ះគូប្រជែងស្វីសក្នុងពានរង្វាន់អឺរ៉ុប UEFA European Championship នោះទេ ខណៈ Euro 2020 ជាលើកទី១ ហើយដែលត្រូវប៉ះគ្នាជាប្រវត្តិសាស្រ្ត និងក៏ជាការជួបគ្នាលើកទី២៣ ផងដែរពីប្រវត្តិធ្លាប់ជួបគ្នា ២២លើករួចមកហើយ ទាំងការប្រកួតមិត្តភាព និងពានរង្វាន់ពិភពលោក World Cup ចាប់តាំងពីឆ្នាំ១៩២៥ មកម្ល៉េះ។
អេស្ប៉ាញ នឹងប៉ះក្រុមស្វីស នៅវគ្គ ៨ក្រុមចុងក្រោយនៃពាន Euro 2020 ដែលនឹងធ្វើឡើងនាយប់ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២១ នាម៉ោង ១១៖០០នាទីយប់ (ម៉ោងនៅកម្ពុជា) នៅកីឡដ្ឋានដែលស្ថិតក្នុងទីក្រុង Saint Petersburg ប្រទេសរុស្ស៊ី ដើម្បីប្រជែងកៅអីវគ្គ ៤ក្រុមជាបន្តទៀត គ្រាដែលអេស្ប៉ាញ ជាអតីតម្ចាស់ជើងឯងពាន Euro នេះ ៣សម័យកាល និងរងជើងឯក ១លើកកាស Euro 1984 គ្រាដែលក្រុមសញ្ញាបូកស្វីស មិនទាន់ស្គាល់រសជាតិកាន់ពាននេះនោះទេ។
គួររំលឹកផងថា ប្រវត្តិជួបគ្នាក្នុងពានធំ FIFA World Cup ចំនួន ៥លើក គោជល់អេស្ប៉ាញ បានយកឈ្នះ ៤លើក និងចាញ់ ១លើក ហើយការប៉ះគ្នា ៣ប្រកួតចុងក្រោយនាឆ្នាំ២០២០ ក្រុមអេស្ប៉ាញ បានត្រឹមឈ្នះ១ និងស្មើ ២លើកពីការប៉ះគ្នាចំនួន ២២លើកមកនេះ ស្វីស រកបានជ័យជម្នះតែ ១លើកប៉ុណ្ណោះក្នុងឆ្នាំ២០១០ ក្រៅពីស្មើ ៥លើកគិតចាប់តាំងពីឆ្នាំ១៩២៥ មក៕