(ភ្នំពេញ)៖ សាលា ហ៊ែរ៉ុដស៍ អន្តរជាតិ ដែលលេចធ្លោរខាងគុណភាពអប់រំ មានទីតាំងស្ថិតនៅកណ្តាលក្រុងភ្នំពេញ បានប្រកាសពីការចាប់ទទួលពាក្យសិស្សថ្មី ឱ្យចូលរៀន ក្នុងឆ្នាំសិក្សាថ្មី២០២១-២០២២។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ ហ៊ែរ៉ុដស៍ បានឱ្យដឹងថា សាលាចាប់ទទួលពាក្យសិស្សថ្មីឱ្យចូលរៀន ក្នុងឆ្នាំសិក្សាថ្មីចាប់ពី កម្រិតមត្តេយ្យសិក្សា រហូតដល់កម្រិតមធ្យមសិក្សាទុតិយភូមិ។
សិស្សានុសិស្សអាចមានជម្រើសចូលសិក្សាកម្មវីធីអន្តជាតិ ពេញមួយថ្ងៃ ឬកម្មវិធីសិក្សាទ្វេរភាសា (Bilingual Programme) ពេញមួយថ្ងៃតាមតម្រូវការ។
លោកស្រី Phillipa Barson នាយិកាសាលាបានថ្លែងថា «ជោគជ័យលើកការសិក្សា របស់សិស្សានុសិស្ស ជាអាទិភាពចម្បងបំផុតរបស់ហ៊ែរ៉ុដស៍។ ដូច្នេះសិស្សានុសិស្ស ត្រូវឆ្លងកាត់ការវាស់ស្ទង់សមត្ថភាពឱ្យបានត្រឹមត្រូវ»។
សូមជម្រាបថា ដោយផ្តោតសំខាន់លើគុណភាពអប់រំ ចំនួនសិស្សក្នុងថ្នាក់នីមួយៗមានតិច ដែលអាចបង្កភាពងាយស្រួល ក្នុងការបង្រៀន និងរៀន ព្រមទាំងការរៀបចំ សកម្មភាពរៀនផ្សេងៗបានយ៉ាងរលូន និងប្រកបដោយប្រសិទ្ធភាព។ ដូច្នេះចំនួនសិស្សថ្មីដែលត្រូវទទួល ឱ្យចូលសិក្សាក៏មានកំណត់ដែរ។
សាលានឹងដំណើរការទទួលសិស្សថ្មីឱ្យចូលសិក្សា តាមនិតិវិធីដាក់ពាក្យមុនទទួលមុន។ សិស្សានុសិស្សដែលខកខានមិនបានចូលសិក្សា ក្នុងដើមឆ្នាំសិក្សានឹងត្រូវកត់ត្រាក្នុងបញ្ជីរង់ចាំ សម្រាប់ឆ្នាំសិក្សាក្រោយ ឬពេលមានកន្លែងទំនេរ។
ជាមួយគ្នានេះសាលានឹងផ្តល់ការបញ្ចុះតម្លៃពិសេស សម្រាប់សិស្សថ្មី ដែលចុះឈ្មោះចូលសិក្សា ក្នុងខែមិថុនា ឆ្នាំ២០២១នេះ។
សូមបញ្ជាក់ថា កន្លែងមានកំណត់ ដូច្នេះសម្រាប់មាតាបិតា អ្នកអាណាព្យាបាល និងសិស្សានុសិស្ស ដែលមានចំណាប់អារម្មណ៍ សូមទាក់ទងមកការិយាល័យទទួលចុះឈ្មោះ និងផ្តល់ព័ត៌មាន ដើម្បីដំណើរការចុះឈ្មោះ ឬកក់កន្លែងទុកតាមរយៈ៖
* សាខាទី១ បឋមសិក្សា៖ ០២៣ ៩៧៣ ៩៩៩, ០៧៧ ២៩៦ ៦៨៨។
* សាខាទី២ អូឡាំពិក៖ ០២៣ ៩៣៦ ៩៩៩, ០១០ ២៩៦ ៦៨៨។
* សាខាទី៣ មត្តេយ្យសិក្សា៖ ០២៣ ៩៧៤ ៩៩៩, ០៦១ ២៩៦ ៦៨៨។
* សាខាទី៤ មធ្យមសិក្សា៖ ០២៣ ៩៧៣ ៩៩៩, ០៧៧ ២៩៦ ៦៨៨៕