(ក្រុងឡុង)៖ ខ្សែបម្រើសញ្ជាតិស្កុតឡេន កីឡាករ Billy Gilmour បានទៅចូលរួមលេងជាមួយក្លិប Norwich City ក្នុងលក្ខខណ្ឌកខ្ចីជើងមួយរដូវកាល ពីក្លិប Chelsea, នេះបើតាមការបញ្ជាក់ពីក្លិប ដែលទើបឡើងទៅលេងនៅលីគ Premier League នេះ ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាយប់ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២១នេះ។

Gilmour បានលេង ១១ប្រកួតឲ្យក្លិបតោខៀវ Chelsea កាលពីរដូវកាលមុន ខណៈពួកគេបានបញ្ចប់ក្នុងលំដាប់ថ្នាក់ទី៤ នៅលីគ Premier League និងបានឈ្នះពាន់រង្វាន់ Champions League។

កីឡាករវ័យ ២០ឆ្នាំរូបនេះ ឆ្នាំថ្មីៗនេះ បានបង្ហាញខ្លួនឲ្យស្កុតឡេន នៅលីគ Euro 2020 គ្រាដែលពួកគេបានធ្លាក់ចេញ ពីវគ្គចែកពូល៕