(រ៉ូម)៖ វគ្គ ៨ក្រុមចុងក្រោយនៃពាមរង្វាន់អឺរ៉ុប UEFA European Championship 2020 នឹងបញ្ចប់នៅរាត្រីនេះ ក្នុងការប្រជែងកៅអីឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាបន្តទៀត ដ្បិតយប់មិញនេះរកបាន ២ក្រុមរួចហើយរួមមានអេស្ប៉ាញ និងអ៉ីតាលី។
*គូទី១៖ ដាណឺម៉ាក ប៉ះសាធារណរដ្ឋឆេក នាម៉ោង ១១៖០០នាទីយប់ (ម៉ោងនៅកម្ពុជា) ថ្ងៃសៅរ៍ ទី០៣ ខែកក្កដា ឆ្នាំ២០២១ ពីការប្រកួតក្នុងវគ្គ ៨ក្រុមចុងក្រោយធ្វើឡើងនៅកីឡដ្ឋាន Baku Olimpiya Stadionu ស្ថិតក្នុងទីក្រុង Baku ប្រទេសអាហ្សឺបៃហ្សង់។
*គូទី២៖ អង់គ្លេស ប៉ះអ៊ុយក្រែន នាម៉ោង ០២៖០០នាទីយប់ (ម៉ោងនៅកម្ពុជា) ឈានចូលថ្ងៃអាទិត្យ ទី០៤ ខែកក្កដា ឆ្នាំ២០២១ ពីការប្រកួតក្នុងវគ្គ ៨ក្រុមចុងក្រោយគេដែលនឹងធ្វើឡើងនៅកីឡដ្ឋាន Stadio Olimpico ស្ថិតក្នុងទីក្រុង Rome ប្រទេសអ៉ីតាលី។
នៅចាំបានថា ដាណឺម៉ាកបានបំបាក់វ៉េល ៤-០ ពីក្នុងវគ្គ ១៦ក្រុមចុងក្រោយដែលត្រូវប៉ះសាធារណរដ្ឋឆេក ដែលបានទម្លាក់ហូឡង់ ២-០ ដ្បិតអង់គ្លេសទម្លាក់ឥន្រ្ទីដែកអាល្លឺម៉ង់ ២-០ នៅទឹកដី Wembley និងអ៊ុយក្រែនវិញយកឈ្នះស៊ុយអែត ២-១ ក្នុងនាទីបន្ថែម ១៥នាទី ២ដងពីក្នុងវគ្គចាញ់-ធ្លាក់ ១/៨ដូចគ្នា៕