(ភ្នំពេញ)៖ គម្រោងហ្គោលឌិនអាវិននូ របស់បុរីមេគង្គលែន បានប្រកាសពីការសម្ពោធបើកលក់ប្លុកថ្មី ហើយលក់បញ្ចុះតម្លៃ រហូតដល់ ១២% ឯណោះ។ កម្មវិធីសម្ពោធបើកលក់ប្លុកថ្មី គម្រោងហ្គោលឌិនអាវិននូ របស់បុរីមេគង្គលែន បាននិងកំពុងធើ្វឡើងរយៈពេល ៧ថ្ងៃពេញ គិតចាប់ពីថ្ងៃទី ២៨ ខែមិថុនា ដល់ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២១។

អតិថិជនមានឱកាសចូលរួមកម្មវិធីបើកលក់ប្លុកថ្មី ដែលនឹងទទួលបានការចុះតម្លៃរហូតដល់ ១២% មិនតែប៉ុណ្ណោះអតិថិជនបង់រំលស់ត្រឹមតែ 6xx/ខែ ដោយគ្មានការប្រាក់រយៈពេល ២៤ខែ។ កម្មវិធីនេះនឹងផ្តល់ជូនការចាប់ឆ្នោតឈ្នះទឹកប្រាក់រហូតដល់ ២០ ០០០ដុល្លារភ្លាមៗ ជាមួយផ្ទះដែលជិតបញ្ចប់ការសាកសង់។

ដោយបានចូលរួមផ្ទាល់ពីលោក ប៉ែន ចំរ៉ុង ដែលជាសិល្បៈករកំពុងស្វែងរកទីលំនៅផងនោះ បានលើកឡើងផងដែរថា គម្រោង ហ្គោលឌិនអាវិននូ របស់បុរីមេគង្គលែន ពិតជាមានទីតំាងល្អ ផ្លូវប្រវែង ២០ ម៉ែត្រដែលជាផ្លូវរដ្ឋ មានសក្តានុពល និងជិតទីប្រជុំជនជាច្រើនផងដែរ។ ជាងនេះទៅទៀត កញ្ញា កញ្ចនា បានសរសើរមិនដាច់ពីមាត់ចំពោះគម្រោង ហ្គោលឌិនអាវិននួ ដែលតំបន់នេះមានទីតំាងជិត AEON 2 ផ្សារ ម៉ាក្រូ ផ្សារឈួកមាស និងជិតផ្សារដើមគរទី២។

កម្មវិធីសម្ពោធបើកលក់ប្លុកថ្មី គម្រោងហ្គោលឌិនអាវិននូ បានធើ្វឡើងនៅទីតំាងផ្ទាល់តាមបណ្តោយផ្លូវ ២០១១ សង្កាត់ គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ៕

លោកអ្នកអាចអញ្ជើញទៅផ្ទាល់ដល់ទីតំាង ឬក៏តាមរយៈផ្នែកលក់ដែលមានលេខ 061 955 999 ឬ តាមរយៈហ្វេសប៊ុក ៖ www.facebook.com/MekongLandOfficial