(កណ្តាល)៖ ក្រុមហ៊ុន យូណាយធីត ផាក ឯ.ក បានប្រកាសបើកជាផ្លូវការ ផាកកាហ្វេតូតាល់អេនើជីស៍ព្រែកតាមាក់ (Park Café TotalEnergies Prek Tameak) ចាប់ពីថ្ងៃសុក្រ ទី០២ ខែកក្កដា ២០២១តទៅ ដែលមានទីតាំងនៅតាមបណ្តោយផ្លូវជាតិលេខ៦A ភូមិលើ ឃុំព្រែកអញ្ចាញ ស្រុកពញាឮ ខេត្តកណ្តាល (នៅក្នុងស្ថានីយប្រេងតូតាល់អេនើជីស៍ព្រែកតាមាក់) ដែលនេះជាសាខាថ្មីមួយ ១កន្លែងទៀត ជាសាខាសិទិ្ធអាជីវកម្ម (Franchise Store)។

ជាមួយការបម្រើជូនអតិថិជននូវអាហារសុខភាព ប្រកបដោយរសជាតិយ៉ាងឈ្ងុយឆ្ងាញ់ មានច្រើនជម្រើស កាហ្វេ ភេសជ្ជៈ ទឹកផ្លែឈើស្រស់ៗ ប្រើគ្រឿងផ្សំធម្មជាតិល្អៗ ស្រស់ៗ ជាផលិតផលក្នុងស្រុក ការផលិត និង រៀបចំបម្រើអតិថិជនប្រកាន់ភ្ជាប់នូវអនាម័យយ៉ាងខ្ជាប់ខ្ជួន ជាមួយបរិយាកាសហាងមានផាសុខភាព ការរៀបចំរចនាបែបទំនើបដោយផ្តល់ការងាយស្រួលដល់គ្រប់ភ្ញៀវ ដែលចូលចាក់សាំង គឺអាចចូលទទួលទានអាហារ កាហ្វេ ភេសជ្ជៈមុនបន្តដំណើរទៅទៀត។

លោក ហេង សេងលី ដែលជាអគ្គនាយកប្រតិបត្តិ (Group of CEO) នៃ United Food Group (UFG) ដែលមានផាកកាហ្វេគឺបុត្រសម្ព័ន្ធ បានបង្ហើបឲ្យយដឹងបន្ថែមទៀតថា ក្រុមហ៊ុនបានបើកសាកល្បង (Soft Opening) សម្រាប់សាខាថ្មី១ទៀត ដែលមានបោះទីតាំងនៅលើទឹកដីខេត្តព្រះសីហនុ កាលពីថ្ងទី២៩ ខែមិថុនា ឆ្នាំ២០២១ កន្លងទៅនេះ។

លោកបានបន្តទៀតថា ក្រៅពីនេះ ក្រុមហ៊ុនក៏កំពុងតែមមាញឹកជាការរៀបចំសាខាថ្មីៗចំនួន ០៣ កន្លែងផ្សេងទៀតមានដូច៖ សាខាកាល់ម៉ែត នៅទីតាំងថ្មីក្បែរសណ្ឋាគារភ្នំពេញ, សាខាស្តាតអូឡាំពិកទល់មុខវត្តមហាមន្រ្តី, សាខាជ្រោយចង្វារ នៅលើផ្លូវអូស៉ីអាយស៉ី ដែលនឹងត្រូវបើកបម្រើអតិថិជននៅចុងត្រីមាសទី៣ នៃឆ្នាំ២០២១ខាងមុខនេះ។ សរុបរួមក្នុងឆ្នាំ២០២១នេះ សាខាទាំងបីបើកហើយ ត្រៀមនឹងបើកមានរហូតដល់ ២៥សាខា។

សូមរំលឹកផងដែរថា ផាកកាហ្វេបានចាប់បដិសន្ធិឡើងនៅឆ្នាំ២០០៤ ដែលភោជនីយដ្ឋានប្រកបដោយបរិយាកាសល្អមានផាសុខភាព ម្ហូបឆ្ងាញ់ៗ គ្មានជាតិប៊ីចេង និងសេវាកម្មទំនើប។ ដោយមានការគាំទ្រពីសំណាក់អតិថិជនលើផលិតផលអាហារគ្មានប៊ីចេង ទឹកដោះគោគ្មានជាតិខ្លាញ់ (Zero Fat Milk) ប្រើទឹកឃ្មុំធម្មជាតិជំនួយស្ករ កាហ្វេភ្នំពេញឆុងបែបបុរាណខ្មែរ និង ភេសជ្ជៈទឹកផ្លែឈើស្រស់ល្អជំនួយសុខភាព ផងដែរ។

Park Café TotalEnergies Prek Tameak មានអាសយដ្ឋាន ផ្លូវជាតិលេខ៦អា ភូមិលើ ឃុំព្រែកអញ្ចាញ ស្រុកពញាឮ ខេត្តកណ្តាល (ក្នុងស្ថានីយប្រេងតូតាល់ព្រែកតាមាក់) លេខទូរស័ព្ទ 023 990 990 ឬចូលមើលផែនទី Google៖ http://bit.ly/307yaaA