(ក្រុងរ៉ូម)៖ ក្រុមជម្រើសជាតិតោកំណាចអង់គ្លេស ធ្លាប់បានយកឈ្នះអ៊ុយក្រែន ៤លើកមកហើយគិតចាប់តាំងពីឆ្នាំ២០០០ មក ខណៈក្រុមទាំងពីរនឹងត្រូវប្រជែងគ្នាសារថ្មីនៅពានអឺរ៉ុប UEFA European Championship 2020 ដែលលើកមកឆ្នាំ២០២១ នេះ។

ក្រុមទាំងពីរនឹងត្រូវប្រជែងគ្នានាម៉ោង ០២៖០០នាទី (ម៉ោងនៅកម្ពុជា) ឈានចូលថ្ងៃទី០៤ ខែកក្កដា នាកីឡដ្ឋាន Stadio Olimpico ស្ថិតទីក្រុង Rome ប្រទេសអ៉ីតាលីដែលជាជំនួបលើកទី៤៨ នៃសរុប ៥១ប្រកួតនៅ Euro 2020 នេះ។

ធ្លាប់ប៉ះគ្នា ៧លើកចាប់តាំងពីឆ្នាំ២០០០ មក អ៊ុយក្រែន ធ្លាប់យកឈ្នះក្រុមរហស្សនាមតោកំណាច តែ ១លើកប៉ុណ្ណោះនៅក្នុងការជម្រុះពានរង្វាន់ FIFA World Cup 2009 បន្ទាប់ជើងទី១ ចាញ់ ២-១ ក្នុងឆ្នាំដដែលនៃការប្រជែងក្នុងពាន Euro ឆ្នាំ២០១២ ដែលលេងឈ្នះ ១-០ គ្រាដែលការប៉ះគ្នាក្នុងឆ្នាំ២០១២-២០១៣ បានត្រឹមស្មើគ្នាប៉ុណ្ណោះ។

សូមបញ្ជាក់ផងថា មុនឈានមកកាន់វគ្គ ៨ក្រុម Euro 2020 នេះ តោកំណាចអង់គ្លេស ធ្លាប់ជាអតីតក្រុមយកបានចំណាត់ថ្នាក់លេខ៣ ចំនួន ២សម័យកាលនៅឆ្នាំ១៩៦៨ និង ១៩៩៦ ដ្បិតអ៊ុយក្រែន ក៏ជាក្រុមនៅមិនទាន់ស្គាល់ការកាន់ពាននេះដូចគ្នា។ ក្រុមតោ៣ អង់គ្លេស បានយកឈ្នះក្រុមខ្លាំងអាល្លឺម៉ង់ ២-០ ក្នុងវគ្គ ១៦ក្រុម គ្រាដែលគូប្រជែងរាត្រីនេះ អ៊ុយក្រែន បានយកឈ្នះស៊ុយអែត ២-១ ក្នុងម៉ោងថែម ១៥នាទី ២ដង៕