(រ៉ូម)៖ កាលពីពេលថ្មីៗនេះ ស្ថានទូតអ៉ីតាលីប្រចាំចក្រភពអង់គ្លេសបានចេញសេចក្តីថ្លែងការណ៍ថា សម្រាប់ការរឹតត្បិតបញ្ហារវីរុសឆ្លង COVID-19 ក៏ដូចជាមេរោគបំលែងថ្មីនោះ ដោយមិនត្រូវអនុញ្ញាតឲ្យអ្នកគាំទ្ររបស់អង់គ្លេសទៅចូលរួមក្នុងកីឡដ្ឋាននោះទេសម្រាប់ការប្រកួតរវាងអ៊ុយក្រែន និងអង់គ្លេសយប់នេះក្នុងពានអឺរ៉ុប Euro 2020 វគ្គ ១/៤។

ប្រភពពី Sky Sport បានឲ្យដឹងថា អ្នកគាំទ្រអង់គ្លេស នឹងត្រូវរស់នៅដាច់ដោយឡែកពីគេ ១៤ថ្ងៃមិនថាជាអ្នកស្នាក់នៅទីក្រុង Rome ឬនៅអង់គ្លេសនោះទេ ហើយអ្នកគាំទ្រក៏មិនអាចចូលទស្សនាក្នុងកីឡដ្ឋានបានដែរ ទោះជាមានសំបុត្រក៏ដោយ។

អ្នកដែលអាចចូលទស្សនាបាន លុះត្រាតែបានទៅដល់អ៉ីតាលី មុនរយៈពេល ៦ថ្ងៃ បន្ទាប់ពីការតាមដានសុខភាពចំនួន ៥ថ្ងៃ និងជាអ្នកបានធ្វើតេស្តមេរោគ COVID-19 អវិជ្ជមាន ទើបមានសិទ្ធិចូលកីឡដ្ឋានបាន។

លោក John Barnes អតីតកីឡាករជម្រើសជាតិអង់គ្លេសម្នាក់បានថ្លែងប្រាប់ Sky Sport ថា «កីឡាករអង់គ្លេស នឹងបង្កើតស្មារតីផ្ទាល់ខ្លួនក្នុងទីក្រុង Rome ហើយវាមិនមានអ្វីប៉ះពាល់នោះទេ ដូចទៅនឹងនៅ Premier League កីឡាករលេងដោយមិនអ្នកគាំទ្របានយ៉ាងល្អ»